អង់គ្លេស៖ ការប្រកួត UEFA Champions League វគ្គ ៨ក្រុមចុងក្រោយកាលពីយប់មិញ ហាក់មានភាពស្វិតស្វាញយ៉ាងខ្លាំង មិនថាតែគូ Liverpool ប្រកួតជាមួយ Porto ឬ Man City ជាមួយ Spur ឡើយ។ យ៉ាងណាមិញ Liverpool ហាក់បីដូចជាមានប្រៀបជាងបន្តិច ដោយសារតែហង្សក្រហម អាចយកឈ្នះក្រុម Porto ស្រួលៗនៅឯកីឡដ្ឋាន Anfield របស់ខ្លួន និងកក់ក្តៅចិត្តគួរសមជាមួយលទ្ធផលនេះ។ គ្រាប់បាល់ទាំង ២របស់ Liverpool កាលពីយប់មិញនេះ ធ្វើបានសម្រេចដោយខ្សែបម្រើ Keita តាំងពីការប្រកួតចាប់ផ្តើមបាន ៥នាទី និងមួយគ្រាប់ទៀតធ្វើបានសម្រេចដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino នៅនាទីទី ២៦។ យ៉ាងណាមិញ ចូលមកដល់វគ្គទី ២ Liverpool បានបន្តដាក់សម្ពាធទៅកាន់ Porto ជាច្រើនលើកច្រើនសា ប៉ុន្តែហាក់គ្មានសំណាងក្នុងការសម្រេចគ្រាប់បាល់ឡើយ។

សូមជម្រាបថា Liverpool និងត្រូវធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន Estadio Do Dragao របស់ Porto វិញម្តង ដើម្បីប្រកួតជើងទី ២ ស្វែងរកក្រុមដែលឡើងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 

ការប្រកួតរវាង Liverpool និង Porto
ការប្រកួតរវាង Liverpool និង Porto
ការប្រកួតរវាង Liverpool និង Porto

ដោយឡែក សម្រាប់លទ្ធផលមួយគូទៀតរវាង Spurs ជាមួយ Man City វិញ ហាក់មានភាពតានតឹងជាងជំនួបខាងលើឆ្ងាយ។ Spurs ដែលជាម្ចាស់ផ្ទះ ហាក់មានប្រៀបជាង Man City ស្របពេលដែលមេឃខៀវ ក៏មិនបណ្តោយឱ្យមាន់ខ្នាយមាសចាក់ស្រួលៗដែរ។ ជាក់ស្តែងនៅនាទីទី ១២ Man City ទទួលបានឱកាសមាស នៃគ្រាប់បាល់ពិន័យ ១១ម៉ែត្រមួយគ្រាប់ដែរ ប៉ុន្តែខ្សែប្រយុទ្ធ Sergio Aguero ធ្វើមិនបានសម្រេចធ្វើឱ្យអ្នកគាំទ្ររបស់ Man City ស្រងាកចិត្តយ៉ាងខ្លាំង។ យ៉ាងណាក្តី Spurs ក៏មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តឡើយ ដោយធ្វើបានសម្រេចគ្រាប់បាល់មួយគ្រាប់ជាកាដូសម្រាប់កីឡដ្ឋានថ្មី នៅនាទីទី ៧៨ ដោយកីឡាករ Heung-Min Son។ បើទោះបីជា Spurs បាននាំមុខនៅជើងទី១យ៉ាងណាក៏ដោយ សម្រាប់លទ្ធផលនៃគូនេះនឹងកាន់តែមានភាពតានតឹងបន្ថែមទៀតសម្រាប់ជើងទី២ ដែលនឹងបង្កព្យុះភ្លៀងបន្ថែមទៀតនៅកីឡដ្ឋាន ETIHAD Stadium៕

ការប្រកួតរវាង Spurs និង Man City
ការប្រកួតរវាង Spurs និង Man City
ការប្រកួតរវាង Spurs និង Man City

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]