សៀមរាប-បាត់ដំបង៖ ក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំការប្រគំតន្ត្រីខ្នាតធំមួយចំនួន២ទីតាំងដំណាលគ្នា គឺ « សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert » នៅក្នុងកម្មវិធី « សង្ក្រាន្តបាត់ដំបង » និង « មហាសង្ក្រាន្ត GANZBERG Uber Concert » នៅក្នុងកម្មវិធី « សង្ក្រាន្តសៀមរាប» ខេត្តសៀមរាប ដោយនាំមកនាំទស្សនីយភាពសប្បាយៗ ការប្រគំតន្ត្រីសម័យទំនើប ដោយមានតារាចម្រៀងល្បីៗប្រចាំស្រុកខ្មែរចូលរួមច្រៀងរាំកម្សាន្តរយៈពេល ៣ថ្ងៃពេញផងដែរ។

សម្រាប់ការប្រគំតន្ត្រីយក្សដ៏ធំ « មហាសង្ក្រាន្ត GANZBERG Uber Concert » នៅក្នុងខេត្តសៀមរាប នឹងធ្វើឡើងនៅក្នុងបរវេណ ផ្សារផាមកុងតឺន័រ ទីរួមខេត្តសៀមរាប ដែលចូលរួមដោយតារាល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនដួងដូចជា៖ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ឆន សុវណ្ណរាជ សុខ ស្រីនាង នីកូ សុខ សីឡាលីន សួស វីសា វីឌីណែត Step នី រតនា ឈិន ម៉ានិច្ច ថែល ថៃ គ្រី ថៃពៅ ចំរើន សុភ័ក្រ វណ្ណ ផល្លី និង រ៉េត ស៊ូហ្សាណា ថែមទាំងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ហង្សមាស HD TV រ។

មហាសង្ក្រាន្ត ​GANZBERG Uber Concert

ឯការប្រគំតន្ត្រីពិសេសខ្នាតយក្ស « សង្ក្រាន្ត បាត់ដំបង GANZBERG Uber Concert » នឹងមានការចូលរួមដោយតារាល្បីៗប្រចាំស្រុកខ្មែរជាច្រើនដួងចម្រុះគ្រប់ផលិតកម្មល្បីៗដូចជា៖ លោក ឆាយ វីរយុទ្ធ កញ្ញា សុខពិសី អ៊ីវ៉ា ខាន់ ជេម ជី ដេវីត ទេព បូព្រឹក្ស យូវី ចឺម រ៉ាប៊ី វីរនិច្ច និងបេប៊ី ថែមទាំងមានការផ្សាយបន្តផ្ទាល់ចេញពីទូរទស្សន៍៣ធំៗព្រមៗគ្នាដូចជា៖ CTN Nice TV និង CNC ទៀតផង។

សង្ក្រាន្ត បាត់ដំបង GANZBERG Uber Concert

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]