នៅពេលដែលយើងគ្រប់គ្នាទទួលបានសំណួរមួយថា តើនរណាជាសំណព្វចិត្តរបស់អ្នកគ្រប់ពេលវេលានោះ? ច្បាស់ណាស់ ចំលើយដែលចេញមក គឺសំដៅទៅលើបុគ្គលក្នុងនាមជាមនុស្សដែលយើងស្រលាញ់បំផុត ឬ អាចជាសត្វចិញ្ចឹមដែលយើងគ្រប់គ្នាស្រលាញ់​​​​ និងរស់នៅជាមួយយើងរាល់ថ្ងៃជាក់ជាមិនខាន។

លោកអ្នកសាកគិតបន្តិចទៅមើល៍ថា អ្វី​ដែលនៅជាប់ជាមួយយើងរាល់ថ្ងៃគ្រប់ពេល និង គ្រប់ទីកន្លែង ទៅណាក៏យកទៅដែរ សូម្បីតែចូលបន្ទប់ទឹក ក៏មិនអាចបំភ្លេចបាន បើភ្លេចវាដូចបាត់របស់អ្វីម្យ៉ាង ស្ទើរតែសំខាន់ជាងគ្រឿងអលង្ការដែលនៅជាប់នឹងខ្លួនរបស់យើងទៅទៀត! គិតឃើញឬនៅ? តាមពិត វាគឺជាទូរស័ព្ទវៃឆ្លាត (Smart Phone)។ 

ដោយតាមរបាយការណ៍ស្រាវជ្រាវគឺ មនុស្សម្នាក់ចុចទូរស័ព្ទ ៤៧ក្នុងមួយថ្ងៃ ស្មើនឹង ១៧១៥៥ដង​​​ ក្នុងមួយឆ្នាំ។ ដោយ Smart Phone អាចធ្វើការសន្ទនាគ្នាបាន អាចលេងហ្គេមអនឡាញក៏បាន នៅពេលសម្រាកពីការងារ និង ការសិក្សា ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺវាអាចជំនួយដល់ការសិក្សារស្រាវជ្រាវរកគំនិតច្នៃប្រឌិត ទាញយកចំណេះដឹងទូទៅល្អៗ ដើម្បីជាគន្លឹះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗផងដែរ ។ ក្នុងនោះដែរលោកអ្នកតែងតែប្រើប្រាស់សំណព្វចិត្តមួយនេះ ដើម្បីធ្វើជាអ្នកផ្តិតយករូបភាពបែបគ្រួសារ និង រូបភាពផ្ទាល់ខ្លួន ព្រមទាំងរូបភាពទេសភាពដ៏ស្រស់ស្អាតនានា និង ទាក់ទាញបំផុត រហូតដល់បុគ្គលខ្លះបានទទួលជោគជ័យក្នុងវិស័យថតរូប តាមរយៈសំណព្វចិត្តមួយនេះហើយ ។ លើសពីនេះទៀត Smart Phone ប្រៀបដូចជាទីកន្លែងដែលបានតំកល់រូបភាពអនុស្សាវរីយ៍ជាច្រើន បង្កើនការចងចាំរវាងគ្នាទៅវិញទៅមក ហើយក្នុងនោះក៏មានគូស្នេហ៍ខ្លះបានជ្រើសរើសប្រើប្រាស់ទូរស័ព្ទម៉ូឌែលដូចគ្នា ដើម្បីបង្ហាញពីក្តីស្រលាញ់ដល់គ្នាទៅវិញទៅមកជាសារធារណៈថែមទៀតផង។

ដូច្នេះនៅចាំអីទៀតតោះនាំគ្នាជ្រើសរើសយកសំណព្វចិត្តរបស់អ្នក និង ជូនកាដូចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទៅដល់មនុស្សដែលអ្នកស្រលាញ់ ចាប់ពីពេលនេះតទៅ ដែលអាចផ្តល់អត្ថប្រយោជន៍ឲ្យលោកអ្នកទាំងតម្លៃ ទាំងគុណភាព។ ដូចលោកអ្នកបានដឹងរួចមកហើយថា បច្ចុប្បន្ននេះមានសំណព្វចិត្ត(Smart Phone) ថ្មីៗជាច្រើនកំពុងវាយលុកក្នុងទីផ្សារ ក្នុងនោះដែរក៏មានសំណព្វចិត្តមួយដែលមានឈ្មោះថា F11 Pro ដែលវាកំពុងតែស្ថិតក្នុងដៃ អ្នកជំនាញថតរូបជាច្រើន បាននឹងកំពុងប្រើប្រាស់ម៉ូឌែលមួយនេះ!

ចឹងនៅចាំអីទៀត តោះទៅស្វែងរកសំណព្វចិត្តរបស់យើងទាំងអស់គ្នាចាប់ពីពេលនេះតទៅ !៕     

F11 Pro
F11 Pro
F11 Pro
F11 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]