ភ្នំពេញ៖ ពិតជាអស្ចារ្យមែន! ជឿជាក់ថាពិតជាមានប្រិយមិត្តជាច្រើននៅទីនេះជាសិស្ស ឬអតីតសិស្សវិទ្យាល័យភ្នំពេញថ្មី ល្បីឮតៗគ្នាថា សិស្សវិទ្យាល័យភ្នំពេញថ្មីពូកែធ្វើម្ហូបខ្មែរណាស់ទោះបីជាវ័យក្មេងក៏ដោយ។

កាលពីសប្ដាហ៍មុនថ្ងៃ ៥-៦-៧ មេសា ២០១៩ នៅក្នុងកម្មវិធី សង្រ្កាន្តវិទ្យាល័យ ដែលប្រព្រឹត្តឡើងនៅវិទ្យាល័យឥន្រ្ទទេវី ដែលរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងប្រពៃណី ព្រមទាំងប្រមូលផ្ដុំនូវសិស្សវិទ្យាល័យពីគ្រប់វិទ្យាល័យទាំងអស់ឲ្យមកជួបជុំ និងរាប់អានគ្នាឲ្យកាន់តែជិស្និទ្ធជាងនេះទៅទៀត។ នៅក្នុងកម្មវីធីសង្រ្កាន្តវិទ្យាល័យនេះផងដែរ ក៏មានជាកម្មវិធីសប្បាយៗជាច្រើនដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈបុរាណខ្មែរផ្សេងៗ ព្រមទាំងការប្រគំតន្រ្ដីដែលចូលរួមដោយតារាកិត្តិយសជាច្រើនល្បីៗផងដែរ។

ក្នុងកម្មវីធីនេះផងដែរ ផលិតផលដុំស៊ុប និងម្សៅស៊ុបខ្នរ ដែលជាគ្រឿងផ្សំខ្វះមិនបានសម្រាប់មេផ្ទះ និងមេចុងភៅគ្រប់ៗរូបក៏បានចូលរួមជាម្ចាស់ឧបត្ថម្ភផងដែរ ហើយនៅក្នុងកម្មវីធី ប្រកួតចម្អិនម្ហូបអាហារ ចុងភៅវ័យក្មេង ចូលរួមដោយបេក្ខជន ៣២ នាក់មកពី ៨ វិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ បេក្ខភាពទទួលជ័យលាភីក្នុងកម្មវីធី ប្រកួតធ្វើម្ហូបអាហារដ៏ល្បីល្បាញកម្រិតអន្តរជាតិរបស់ប៉ុស្ដ៍ទូរទស្សន៍មួយ ក៏បានមានវត្តមានជាគណៈកម្មការ ហើយបន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេលបីថ្ងៃ ទីបំផុតគេក៏បានរកឃើញចុងភៅវ័យក្មេងដ៏ឆ្នើមជាងគេ ដែលបានទៅកាន់ក្រុមសិស្សវិទ្យាល័យភ្នំពេញថ្មី។ គួរឲ្យសរសើរពិតមែន! វ័យក្មេងប៉ុន្ដែពោរពេញដោយទេពកោសល្យតែម្ដង។

កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»
កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»
កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»

រួមក្នុងនោះផងដែរ ផលិតផលការ៉េមវ៉លក៏បានណែនាំការ៉េមរសជាតិថ្មី អាស៊ីឌីឡៃយ៍ដែលជារសជាតិដើមបែបអាស៊ីពិតៗ ៥ រសជាតិ ទុរេន ស្វាយដូង ដូង សណ្ដែកខ្មៅ និងត្រាវ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សិស្សានុសិស្ស និងអ្នកចូលរួម ហើយបានពាំនាំមកនូវស្នាមញញឹមដល់អ្នកដែលបានភ្លក្សរសជាតិការ៉េមនេះគ្រប់ៗរូបតាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ត្រជាក់ជាប់ចិត្តសាកសមទៅនឹងអាកាសដ៏ក្ដៅស្អុះស្អាប់ក្នុងរដូវកាលនេះ។ អាស៊ីឌីឡៃយ៍ មានលក់នៅគ្រប់ម៉ាត និងផ្សារទំនើបទូទាំងប្រទេសចាប់ពីឥឡូវនេះ។ កុំភ្លេចទៅភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះឲ្យបានគ្រប់ៗគ្នា៕

កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»
កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»
កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»
កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»
កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»
កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»
កម្មវិធី «ចុងភៅវ័យក្មេងនៅសង្រ្កាន្តវិទ្យាល័យ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]