ស្រ្តីជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Jacqueline Stone អាយុ ៤២ឆ្នាំ បានចំនាយពេលជាង ១៧សប្តាហ៏នៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលភ្នែករបស់គាត់  បន្ទាប់ពីគាត់ត្រូវ កែវដាក់ក្នុងភ្នែក(lens) ស៊ីអស់ភ្នែកម្ខាង។

អ្នកស្រី Jacqui  បាននិយាយថា គាត់បានទិញកែវដាក់ក្នុងភ្នែកនេះ តាមអ៊ន់ឡាយ នៅក្នុងប្រទេសអង់គ្លេស។ គាត់ពាក់កែវដាក់ក្នុងភ្នែកនេះតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែ វាបាន ធ្វើអោយគាត់មានអារម្មណ៏ នៅមិនសុខ អស់ពេញមួយថ្ងៃ។ ដូចនេះ គាត់សម្រេចចិត្ត យក កែវដាក់ក្នុងភ្នែកចេញ ប៉ុន្តែ កែវដាក់ក្នុងភ្នែក ខាងឆ្វេង ជាប់នៅក្នុងភ្នែករបស់គាត់ យកមិនចេញ។ នៅពេលនោះ ភ្នែករបស់គាត់ ចាប់ផ្តើមងងឹត និង ហើយគាត់បានទៅរកគ្រូពេទ្យ ដើម្បីយកកែវដាក់ក្នុងភ្នែកនោះចេញ។

គាត់និយាយបន្តថា ចាប់តាំងពីពេលនោះមក គ្រាប់ភ្នែករបស់គាត់ចាប់ផ្តើមចេញខ្ទុះ ហើយរាលទៅរករន្ធប្រសីភ្នែក និង ប្រសីភ្នែក។  គាត់ត្រូវបាន កូនប្រុសរបស់គាត់បញ្ចូនទៅមន្ទីពេទ្យឈ្មោះ Moorfields ដែលមានទីតាំងស្ថិត ក្នុងទីក្រុង ឡុងដ៏ ប្រទេសអង់គ្លេស នៅពេលដែលគាត់ឈឺចាប់ខ្លាំង។

គាត់បញ្ជាក់ថា គាត់ធ្លាប់កើតកូន ពីរដងប៉ុន្តែមិនអាចប្រៀបធៀបនឹងការឈឺចាប់លើកនេះបានទេ គាត់មានអារម្មណ៏ដូចជាមានសត្វល្អិតកំពុងស៊ីភ្នែករបស់គាត់។ ប៉ុន្មានខែក្រោយមក គាត់បានទៅព្យាបាល នៅមន្ទីរពេទ្យ Addenbrooke ហើយត្រូវ គ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា គាត់បានជំងឺផ្សិតក្នុងភ្នែក។

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាចំពោះហេតុការណ៏នេះ?






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]