ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ប្រលងមក ឃើញថា Miss Universe កម្ពុជា កញ្ញារឿន ណាត កាន់តែទទួលបានការគាំទ្រ ពីមហាជនយ៉ាងខ្លាំង ស្របពេលដែលសមត្ថភាពរបស់នាង ក៏មានច្រើន មិនថាពេលដើរម៉ូដែល និងសម្តែងរឿងខ្លីៗជាច្រើន។

ដោយសារតែសម្ថភាពដ៏ល្អបែបនេះ ក៏បានធ្វើឲ្យផលិតករជាច្រើន បានហៅនាងថតជាបន្តបន្ទាប់ ធ្វើឲ្យបច្ចុប្បន្ន កាន់តែមានភាពមមាញឹកខ្លាំងគួរឲ្យកត់សម្គាល់។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញខ្លួនថតជាមួយនឹង តារាចម្រៀងដ៏ល្បីឈ្មោះលោកឆន សុវណ្ណរាជ ជាលើកដំបូង។

ដោយក្នុងនោះនាងបានធ្វើការតែងខ្លួន យ៉ាងស្រស់ស្អាត សាកសមជាមួយនឹងតារាប្រុសរូបនេះយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះអ្នកទាំង២បានធ្វើការ បង្ហាញរូបភាពដ៏ស្និទ្ធស្នាលនឹងគ្នាខ្លាំង ទោះបីជាលើកនេះជាការសម្តែង ជាមួយគ្នាលើកដំបូងយ៉ាងណាក្តី។

តាមរយៈរូបភាពទាំងនេះ អ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត នូវសកម្មភាពរបស់នាងយ៉ាងខ្លាំង ដែលទឹកមុខក៏ដូចជាការសម្តែងមើលទៅពិតជាសម ជាពិសេសនៅពេលដែលសម្តែងជាមួយនឹង លោកឆន សុវណ្ណរាជ លើកដំបូងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

កញ្ញារឿន ណាត
កញ្ញារឿន ណាត
កញ្ញារឿន ណាត
កញ្ញារឿន ណាត សម្តែងជាមួយឆន សុវណ្ណរាជ លើកដំបូង
រឿន ណាត សម្តែងជាមួយឆន សុវណ្ណរាជ លើកដំបូង
រឿន ណាត សម្តែងជាមួយឆន សុវណ្ណរាជ លើកដំបូង
រឿន ណាត សម្តែងជាមួយឆន សុវណ្ណរាជ លើកដំបូង
រឿន ណាត សម្តែងជាមួយឆន សុវណ្ណរាជ លើកដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត