ភ្នំពេញ៖ ដើម្បីចូលរួមអបអរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត បានធ្វើការសហការជាមួយក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនទឹកបរិសុទ្ធអារុណា ដើម្បីធ្វើការចែកជូនកាដូរាប់ពាន់ដល់ អតិថិជន ដែលគាំទ្រផលិតផលនិងសេវាកម្មរបស់វីង។

ការផ្តល់ជូននេះ ប្រព្រឹត្តឡើងនៅខាងមុខការិយាល័យកណ្តាល នៃធនាគារឯកទេសវីង ក៏ដូចជាក្រុមហ៊ុនសែលកាតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ខែមេសា ដោយធនាគារឯកទេសវីង នឹងផ្តល់ជូនអតិថិជននូវទឹកបរិសុទ្ធអារុណា រាប់ពាន់កេស សម្រាប់អតិថិជនដែលបានធ្វើប្រតិបត្តិការយ៉ាងហោចណាស់ ០៣ដុល្លារ តាមរយៈគណនីវីង ចាប់ពីថ្ងៃទី ០១ ខែមេសា ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ ។ 

វីងផ្តល់ជាកាដូរាប់ពាន់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
វីងផ្តល់ជាកាដូរាប់ពាន់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
វីងផ្តល់ជាកាដូរាប់ពាន់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ដើម្បីទទួលបានកាដូនេះ អតិថិជនគ្រាន់តែស្វែងរកបុគ្គលិកវីង ដែលកំពុងរង់ចាំនៅស្តង់វីង នៅតាមទីតាំងខាងលើណាមួយ និងបង្ហាញប្រតិបត្តិការចុងក្រោយរបស់ពួកគេ លើកលែងតែការដាក់ប្រាក់ និងទូទាត់វិក្កយបត្រភ្លើងក្រោម ២៥ ដុល្លារ។ រាល់ប្រតិបត្តិការតាមរយៈគណនីវីង ចាប់ពី ០៣ដុល្លារឡើងទៅ អាចធ្វើការប្តូរជាកាដូទឹកបរិសុទ្ធអារុណាចំនួនមួយកេស ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា៖

«វាគឺជាគោលបំណងរបស់ធនាគារក្នុងការធានាថា ក្រៅពីការនាំយកផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលអាចជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃ រាល់អតិថិជនរបស់វីង នឹងអាចនាំយកនូវកាដូដ៏គួរឱ្យចងចាំនេះ ពេលពួកគេធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ»។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្តថា៖  

«វីងសង្ឃឹមថា កាដូនេះនឹងនាំផ្តល់នូវការចងចាំដ៏ល្អមួយសម្រាប់អតិថិជនមិនថាពួកគាត់យកវាទៅផ្ទះវិញ ឬសម្រាប់ការធ្វើដំណើរកម្សាន្តក្នុងអំឡុងថ្ងៃសម្រាកចូលឆ្នាំខ្មែរ។ យើងសង្ឃឹមថាអតិថិជនរបស់យើង នឹងបន្តប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់វីង ដោយសារតែធនាគារមានការផ្តល់ជូនជាច្រើន ក្នុងអំឡុងពេលឈប់សម្រាកនេះ រួមទាំងការបញ្ចុះតម្លៃ ៥0% នៅពេលទូទាត់ថ្លៃសំបុត្រតាមរយៈ WingPay នៅលើគេហទំព័រ camboticket.com»។
វីងផ្តល់ជាកាដូរាប់ពាន់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
វីងផ្តល់ជាកាដូរាប់ពាន់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
វីងផ្តល់ជាកាដូរាប់ពាន់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
វីងផ្តល់ជាកាដូរាប់ពាន់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ក្រៅពីទទួលបានទឹកបរិសុទ្ធអារុណា ដោយឥតគិតថ្លៃ អតិថិជនដែលមកកាន់ទីតាំងទាំងពីរក៏អាចទទួលបានកាដូជាច្រើនផងដែរ នៅពេលពួកគេចុះឈ្មោះប្រើប្រាស់ស៊ីមសែលកាត។ លើសពីនេះទៅទៀត ពួកគេអាចរីករាយជាមួយការបញ្ចុះតម្លៃជាច្រើន ប្រសិនបើពួកគេធ្វើការទិញទឹកបរិសុទ្ធអារុណាបន្ថែម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]