ពោត គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលអាចយកមកទទួលទានច្នៃជាម្ហូបអាហារ ជាគ្រឿងបង្អែមចម្អាប ឬអាចស្ងោរទទួលទានស្រស់ៗក៏បាន។ ពោតត្រូវបានគេដឹងថាមានផ្ទុកទៅដោយវីតាមីន A វីតាមីន B1 វីតាមីន B3 វីតាមីនC វីតាមីន E និងសារធាតុពិសេសៗជាច្រើនមុខទៀតអាចជំនួយសុខភាពបានច្រើនយ៉ាង ថែមទាំងអាចជួយដល់សុខភាពស្បែកបានផងដែរ តាមរយៈការយកមកប្រើប្រាស់ជាគ្រឿងផ្សំលាបមុខតាមរបៀបងាយៗ។

ពិតជាពិសេសណាស់ ម៉ាស់ធ្វើពីពោតមួយនេះអាចជួយសុខភាពស្បែកមុខបានដល់ទៅ៥យ៉ាងធំៗឯណោះ ដូច្នេះចង់ដឹងថាវិធីធ្វើម៉ាស់ពោតតាមវិធីណា និងជួយបានអ្វីខ្លះមកតាមដានទាំងអស់គ្នា៖

ពោត

# វិធីធ្វើម៉ាស់ពីពោត

- វិធីងាយៗ អ្នកគ្រាន់តែកិន ឬក្រឡុកពោតស្រស់ៗឱ្យហ្មត់ រួចលាយជាមួយនឹងទឹកដោះគោជូរក៏បាន ឬទឹកឃ្មុំក៏បានក្នុងបរិមាណសមល្មម រួចកួរចូលគ្នាឱ្យសព្វ។

- បន្ទាប់មកលុបលាងផ្ទៃមុខឱ្យស្អាត សឹមយកល្បាយម៉ាស់ពោតមកលាបឱ្យសព្វមុខទុកចោលរយៈពេល ១៥នាទី ចាំលាងមុខចេញនឹងទឹកត្រជាក់ជាការស្រេច។

ចំណាំ៖ នៅក្នុងនោះអ្នកអាចកិន ឬក្រឡុកពោតស្រស់ៗមកលាបលើផ្ទៃមុខ ដោយមិនបាច់លាយអ្វីទាំងអស់ក៏បាន បើពិបាករកគ្រឿងផ្សំ។

ការធ្វើម៉ាស់ពោតបិទមុខ
ការធ្វើម៉ាស់ពោតបិទមុខ
ការធ្វើម៉ាស់ពោតបិទមុខ

# គុណប្រយោជន៍នៃម៉ាស់ពោត

១. ជំនួយស្បែកមុខដែលមានពណ៌មិនស៊ីគ្នា

ការប្រើម៉ាស់ពោត រួមទាំងការទទួលទានពោត និងអាចរកប្រេងពោតមកម៉ាស្សាជាប្រចាំបន្ថែម អាចជួយធ្វើឱ្យផ្ទៃមុខប្រែជាភ្លឺ រលោង ស្រស់ស្អាត ថែមទាំងអាចព្យាបាលបញ្ហាស្បែកមុខមានពណ៌មិនស៊ីគ្នា ដែលកើតឡើងពីជំងឺស្បែកផ្សេងៗដូចជាជំងឺអុតជាដើម។

២. ការពារ និងកម្ចាត់ស្នាមមុន

មិនថាស្នាមមុន និងស្នាមអុតផ្សេងៗនោះទេ ការប្រើម៉ាស់ពោតជាប្រចាំពិតជាអាចជួយព្យាបាលបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាព ដោយសារតែពោតមានផ្ទុកនូវជាតិវីតាមីន E ជាច្រើនដែលអាចកែខៃបញ្ហាស្បែកនេះបាន។

ម៉ាស់ពោតជួយស្បែកមុខ

៣. ការពារស្បែក និងធ្វើឱ្យស្បែកមានសុខភាពល្អ

សារធាតុ Beta-Carotene វីតាមីន C និង លីកូប៉ែន (Lycopene) នៅក្នុងពោត បានដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយរារាំងរ៉ាឌីកាល់សេរី និងមេរោគផ្សេងៗដែលបង្កបញ្ហាដល់ស្បែកបាន ថែមទាំងជួយបន្ថែមជាតិខូឡែជែនដល់ស្បែកផងដែរ។ ដូច្នេះការប្រើប្រាស់ម៉ាស់ពោតជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ ភ្លឺថ្លា ក្មេងជាងវ័យ និងបំបាត់ភាពយារធ្លាក់ ឬភាពជ្រីវជ្រួញបានយ៉ាងល្អ។

៤. ព្យាបាលបញ្ហាកន្ទួល និងរមាស់ស្បែក

ការប្រើប្រាស់ម៉ាស់ពោត អាចជួយកាត់បន្ថយ និងព្យាបាលបញ្ហាស្បែកឡើងកន្ទួល និងរមាស់បាន ដូច្នេះហើយបានជាមានគ្រឿងសម្អាងភាគច្រើនសុទ្ធតែមានផ្សំដោយម្សៅពោត ព្រោះវាអាចជួយការពារបញ្ហាស្បែកមុខកន្ទួល ឬប្រតិកម្មបានយ៉ាងមានប្រសិទ្ធភាព។

៥. ពន្យារភាពចាស់

ប្រើម៉ាស់ពោត និងការទទួលទានពោតបន្ថែមនោះ អាចជួយធ្វើឱ្យសម្រស់ស្បែករបស់អ្នកនៅស្រស់ស្អាតក្មេងជាងវ័យ នោះក៏ដោយសារតែសារធាតុប្រឆាំងអុកស៊ីតនៅក្នុងផ្លែពោត មានប្រយោជន៍ក្នុងការថែសម្រស់បានល្អ ថែមទាំងពន្យារភាពចាស់នៃស្បែក និងការពារភាពជ្រីវជ្រួញផងដែរ៕

ម៉ាស់ពោតជួយស្បែកមុខ

កុំភ្លេចសាកល្បងទាំងអស់គ្នាណា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]