រាជធានី​ភ្នំពេញ ៖ បុរស​ជាងទង​ម្នាក់ដែល​មាន​ប្រពន្ធ​និង​កូន​មួយ​ទៅ​ហើយ បាន​លួច​មាន​ស្រី​កំណាន់​រហូត​មាន​ផ្ទៃពោះ​២​ខែ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​បាន​យក​ខ្សែភ្លើង​ឆក់​នាង​រហូត​ដល់​ស្លាប់ រួច​យក​កាំបិត​បុ័ង​តោ​អា​រ.ក​ថែម​ខ្លាច​មិន​ស្លាប់ ។

បន្ទាប់​មក ​យក​ក្រមា​ចង​ភ្ជាប់​ទៅ​និង​ដែក​មេដំបូល​បន្ទប់​ជួល ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​ស៊ី​១៣ ក្រុម​១ ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

បុរស​ដែល​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ ក្រោយ​សម្លាប់​ស្ត្រី​កំណាន់​ឈ្មោះ​ទុ​យ រ៉ា​ន អាយុ​៣៩​ឆ្នាំ ជា​ជាង​ទង (​ជាងមាស​) មាន​ប្រពន្ធ​កូនប្រុស​ម្នាក់ ​អាយុប្រមាណ​១០​ឆ្នាំ ស្នាក់នៅផ្ទះ​លេខ​១០៥ ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 បិទ​តែម​350 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ-4378​។

ចំណែក​ស្រី​កំណាន់ ដែល​បុរស​ខាងលើ​សម្លាប់​នោះ​ ឈ្មោះ​ណុ​ង ស្រី​មុំ អាយុ​២៣​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ផ្ទៃពោះ​២​ខែ និង​មានកូន​ស្រី​ម្នាក់​ជាមួយ​ប្តី​ដើម​អាយុ​៣​ឆ្នាំ រស់នៅ​ជា​មួយ​ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ជំនុំ​ពល ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេ​ម៉ត់​ខេត្ត​ត្បូងឃ្មុំ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​បន្ទាប់​ពី​ប្តី​ដើម​របស់​នាង​ត្រូវ​ជាប់​ពន្ធ​នាគារ​ចំនួន​២​ឆ្នាំ អត់​មាន​លុយ​ចិញ្ចឹម​កូន និង​បង់លុយ​ថ្លៃ​ផ្ទះ​ជួល ក៏​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្នុង​ខារ៉ាអូខេ​យីហោ​ស្ពាន​មាស ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ទើប​បាន​ស្គាល់គ្នា ​ជាមួយ​ជាងទង​ឈ្មោះ ទុ​យ រ៉ា​ន ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ស្គាល់គ្នា បុរស​ជាងទង​បាន​ឲ្យ​នាង​ឈប់​បំរើ​ការងារ​ខារ៉ាអូខេ​នៅ​ទីនោះ​ហើយដោយ​ជួល​បន្ទប់​រស់នៅ​ជាមួយ​គ្នា ដូច​ជា​ប្តី​ប្រពន្ធ មិន​បាន​រៀប​ការ​ឬ​សែនព្រេន​នោះ​ទេ ។

តាំងពី​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ឥត​ខាន់ស្លា​នេះ​មក បុរស​នោះ​មិនសូវ​ទៅ​រួមរស់​ជាមួយ​ប្រពន្ធដើម​ទេ យូរ​ៗ​ទៅ​ម្តង​ដោយ​រស់នៅ​ជាមួយ​នាង​ជា​ស្រី​កំណាន់​ច្រើន​ជាង​ប្រពន្ធដើម ហើយ​តែងតែ​ប្រចណ្ឌ​នាង​រក រឿង​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ផង​ដែរ ព្រោះតែ​បុរស​នោះ​ស្រលាញ់​នាង​ខ្លាំង​ពេក ស្រឡាញ់​ណាស់​ចាក់ទឹកមិនលិច ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជា​ប្តី​ដើម​របស់​ស្ត្រី​រង​គ្រោះ​នៅ​សល់​តែ​៤​ទៅ​៥​ខែ​ទៀត​នឹង​ត្រូវ​ចេញពី​ពន្ធ​ធនាគារ​ហើយ ចំណែក​បុរស​ជា​ឃាតករ​ក៏​បានដឹង​រឿង​នេះ​ដែរ ហើយ​ធ្លាប់​ប្រាប់​ស្ត្រី​រង​គ្រោះ​ថា បើ​ប្តី​ចេញពី​ពន្ធនាគារ​វិញ​រូបគេ​និង​ចេញ​លុយ​ឲ្យ​ប្តី​ដើមឲ្យ​ដាច់​គ្នា​ដើម្បី​យក​នាង​ធ្វើ​ជា​ប្តី​ប្រពន្ធ​ពេញ​មុខតែ​ម្តង ព្រោះ​ស្រឡាញ់​ខ្លាំង​ណាស់ អត់​នាង​មិន​បាន​ឡើយ ។

ប្រភព​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ពួក​គេ​ទាំង​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ណាស់ រហូត​ផ្អើល​​អ្នក​ជិតខាង ។ ចំពោះ​មូលហេតុ​ដែល​ឈ្លោះប្រកែក​គ្នា​នេះ​ សង្ស័យ​បុរស​ជា​ឃាតករ​ប្រចណ្ឌ​រឿង​ប្តី​ជិត​ចេញពី​ពន្ធនាគារ​នេះ ។ បន្ទាប់​មក​ពួក​គេ​ទាំង​២​នាក់ ​ក៏​បាន​ចូល​ក្នុង​បន្ទប់​ជួល​វិញ​រួច​បិទទ្វារ​ជិត តែ​មិន​បាន​ចាក់​គន្លឹះ​ទេ ហើយ​កូនស្រី​អាយុ​៣​ឆ្នាំ ដោយ​ឃើញ​ម្តាយ​ឈ្លោះ​គ្នា ​បានរ​ត់ទៅ​លេង​ផ្ទះ​អ្នក​ជិតខាង ខណៈ​​ពេល​ឮ​សូរ​សំឡេង​អ្នក​ទាំង​២​នាក់​ឈ្មោះ​ប្រកែក​គ្នា​ខ្លាំង​ៗ​នោះ ។ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្ងាត់​ទៅ​វិញ ។

ស្រប​ពេល​នោះ​ កូនស្រី​អាយុ​៣​ឆ្នាំ​បាន​ត្រឡប់​មក​ពី​លេង​ផ្ទះ​អ្នក​ជិតខាង​វិញ ​បាន​រុញ​ទ្វារ​ចូល​ក៏​ឃើញ​បុរស​ជា​​ប្តី​កំពុង​អា​រក​ម្តាយ​ជិត​ដាច់ និង​ឃើញ​បុរស​ជា​ឃាតករ​ដេក​អោប​សព​ម្តាយ នាង​តូច​ក៏​រត់​ចេញ​ក្រៅ​វិញ​ទៅ​ស្រែក​ប្រាប់​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​។ ភ្លាម​ៗ​នោះ ​អ្នក​ជិតខាង​មានការ​ភ្ញាក់ផ្អើល​បាន​នាំ​គ្នា​មក​មើល ត្រូវ​បុរស​ជា​ឃាតករ​បាន​ងើប ​ស្ទុះ​មក​ចាក់​គន្លឹះទ្វារ​បន្ទប់​ជាប់​អត់ឱ្យ​អ្នក​ណា​ចូល​ទេ និង​យក​ក្រមា​ចង​ភ្ជាប់​ទៅ​និង​មេដំបូល​ដែក​បន្ទប់​ជួល​ចងក​សម្លាប់​ខ្លួនឯង​ព្យួរ​ស្តោក​តែ​ម្តង ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​បន្ត​ទៅ​ខាង​ជំនាញ​កោសល្យវិច័យ​មក​ធ្វើការ​ត្រួត​ពិនិត្យ​ទើប​ដឹង​ថា ជា​ករណី​សម្លាប់​ស្រី​កំណាន់​ហើយ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ ចំពោះ​ស្ត្រី​ដែល​ស្លាប់ ​គឺ​ដោយសារ​បុរស​ជា​ឃាតករ​បាន​យក​ខ្សែភ្លើង​ឆក់​នាង​រហូត​ដល់​ស្លាប់ រួច​យក​កាំបិត​បុ័ងតោ​អា​រក​ថែម​ទៀត រួច​ហើយ​ទើប​យក​ក្រមា​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ។

បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​សាកសព​រួចរាល់ ​ក៏​បាន​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ។ ចំណែក​សព​បុរស​ជា​ឃាតករ​ប្រគល់​ឱ្យ​​ប្រពន្ធ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​ខ្ល​ន​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]