បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តប៉ែកពាយ័ព្យដ៏ល្បីឈ្មោះមួយ តាំងពីសម័យលោកម្ចាស់ អាណានិគមនិយមបារាំងមកម្ល៉េះ ដែលមានតួអគារចាស់ៗ និងផ្ទះបុរាណជាច្រើនកន្លែង ថែមទាំងមានកន្លែងប្រវត្តិសាស្រ្ត និងទីកម្សាន្តបែបធម្មជាតិដ៏ស្រស់ស្អាតផងដែរ។ ដោយសារតែខេត្តមួយនេះជាទីកន្លែងដ៏ចាប់អារម្មណ៍ និងពេញនិយមមកកម្សាន្តបែបនេះហើយ បានជាតាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់បច្ចុប្បន្ននេះមានអ្នកចម្រៀងសម័យថ្មីយកមកច្រៀងឡើងវិញទៀតផង។  បទចម្រៀងជាច្រើនដែលបានរៀបរាប់ពីទឹកដីជម្រុកស្រូវដ៏ធំមួយនេះ អត្ថន័យទាំងអស់មានទាំងការសរសើរពីកន្លែងកម្សាន្ត អាហារឆ្ងាញ់ៗ រួមទាំងរឿងរ៉ាវស្នេហាដែលកើតឡើងលើទឹកដីខេត្តបាត់ដំបងផងដែរ។ 

បទចម្រៀងពីរោះៗដែលជាមតរកសំនៀងទាំងអស់រួមមានដូចជា៖ បាត់ដំបងបណ្តូលចិត្ត ចម្ប៉ាបាត់ដំបង បាត់ដំបងមានអ្វីឆ្ងាញ់ លាស្ទឹងសង្កែ, បាត់ដំបងកុំចងពៀរខ្ញុំ, សម្រស់នាងចែវទូក, ព្រាត់ភ្នំសំពៅ,ជើងភ្នំសំពៅ, កុលាបបាត់ដំបង, អនុស្សាវរីយ៍បាត់ដំបង, រាត្រីរនោច, ទំនួញហ្គីតា, ភ្នំសំពៅជម្រៅដួងចិត្ត, អនុស្សាវរីយ៍សេកសក, ស្រអែមដងស្ទឹងសង្កែ, ភ្នំសំពៅជម្រៅស្នេហ៍, ថ្មគោលស្រមោលស្នេហ៍, ស្ទឹងសង្កែកុំប្រែចិត្តថ្មី, កុលាបជ្រោយតាព្រហ្ម, ម្លប់ដូងទី១០, លាភូមិសេកសក កុលាបដូនទាវ ស្ពានអូតាគី ស្ពានឈើអភ័ព្វ រំដួលដងស្ទឹងសង្កែ និងបទល្បីៗជាច្រើនទៀត។

អ្វីដែលកាន់តែពិសេសនោះ នៅក្នុងថ្ងៃសង្ក្រាន្តបាត់ដំបងខាងមុខនេះ ខេត្តបាត់ដំបងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនមុខថែមទាំងមានការប្រគំតន្ត្រីពិសេស ដែលរៀបចំដោយស្រាបៀរ GANZBERG នោះគឹ ​« សង្ក្រាន្តបាត់ដំបង ​GANZBERG Uber Concert » ដែលមានតារាជាច្រើនដួងប្រចាំស្រុកខ្មែរច្រៀងរាំលេងកម្សាន្ត ថែមទាំងរួមគ្នាច្រៀងចម្រៀងប្រចាំខេត្តបាត់ដំបងល្បីៗជាច្រើនបទផងដែរ។

គួរឱ្យដឹងផងដែរថា « ​សង្ក្រាន្តបាត់ដំបង»  ​មានកម្មវិធីសប្បាយៗពិសេសៗជាច្រើនដូចជា៖ ការតាំងពិព័រណ៍ទូទៅ ការប្រគំតន្ត្រីចង្វាក់ EDM ញាក់កន្ត្រាក់អារម្មណ៍ និងការលេងទឹកក្នុងតំបន់ត្រជាក់ចិត្ត ការសម្តែងសិល្បៈ និងរបាំ ភូមិធម្មជាតិ ការសម្តែងសៀករហ័សកម្ម ការប្រគំតន្ត្រីស្រុកស្រែ ស.ស.យ.ក./U.Y.F.C Concert រាំវង់ស្គរដី/រាំវង់លក់ផ្កា អាហារនៃក្តីស្រលាញ់ ការលេងល្បែងប្រជាប្រិយខ្មែរបោះអង្គុយ ទាញព្រ័ត្រ ការសម្តែងក្បាច់គុន និងប្រដាល់សេរី ពិធីបំបួសភ្នំខ្សាច់ និង ពិធីស្រោចស្រង់សុគន្ធវារី ការតាំងបង្ហាញរូបសំណាកម្នាស់យក្ស ពោតយក្ស និងក្រូចយក្ស។ កម្មវិធីនេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃពេញ ​ជាមួយនឹងកម្មវីធីពីព្រឹកទល់យប់តែម្តង ចាប់ពីថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩។ 

កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង
កម្មវិធីសង្ក្រាន្តបាត់ដំបង​​ GANZBERG Uber Concert

អស្ចារ្យណាស់ ដឹងតែសប្បាយខ្លាំងហ្មង កម្មវិធីសង្ក្រាន្តបាត់ដំបង ជាមួយនឹង ការអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕   

ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]