ខេត្តក្រចេះ​ ៖​ ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​​​២​នាក់ ត្រូវ​បាន​អ្នក​ភូមិ​ស្រង់សព​​​​ក្នុងទឹកអូរ ​បន្ទាប់ពី​ពួក​គេ​​​លង់ទឹកអូរ​លិច​បាត់​រយៈ​ពេល​ជាង​១​ម៉ោងមក​ទើប​រាវរក​សព​​ឃើញ​ ។ ហេតុការណ៍ដ៏រន្ធត់នេះ​ កើតឡើងកាលពី​ថ្ងៃ​ទី​០៨ មេ​សា ​ស្ថិតនៅទឹកអូរខាងក្រោយភូមិ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ​ក្មេង​ស្រីទាំង២នាក់មិនទាន់ស្គាល់នោះទេ ពួកគេ​បាន​នាំគ្នាទៅមុជទឹកស្រះ ខណៈ​ឪ​ពុក​ម្តាយគេ​​មិន​​នៅ​ ព្រោះ​​ជាប់​រវល់​​ធ្វើ​​កម្មករ​នៅក្រុមហ៊ុន​មួយ ​​។ ​នៅ​​ថ្ងៃ​កើតហេតុ ​ក្មេងស្រី​ទាំង២​​នាក់​​នាំ​គ្នាទៅ​​ងូតទឹក​អូរកន្លែងកើតហេតុ ហើយ​ក៏មិន​ដឹងថា ពួកគេលង់ពីពេលណានោះឡើយ ព្រោះ​គ្មាន​អ្នកដឹង ។​

​​សេចក្តីីរាយការណ៍បន្តថា ការបាត់​ខ្លួន​ក្មេង​ស្រី​ទាំង​ពីរ​​មាន​រយៈ​ពេលជាង​១​ម៉ោង​ទើប​ផ្អើល​ឆោឡោ​ ដោយ​រក​ពួកគេមិនឃើញ ។ អ្នក​ភូមិ​​បាន​នាំ​គ្នា​ដើរ​រកគ្រប់គន្លែង​ ចុង​ក្រោយ​សង្ស័យ​ក៏នាំគ្នា​​ចុះរាវ​ក្នុង​ទឹកអូរ ស្រាប់តែឃើញ​សព​​ក្មេង​​ទាំង​ពី​ស្លាប់​មែន ​។​ ​

គួរកត់សម្គាល់ថា កន្លង​មក​ករណី​ក្មេង​លង់ទឹក​ស្លាប់តែងតែ​កើត​មាន​ជា​ញឹកញាប់​នៅ​ស្រុក​សំបូរ ដោយ សារ​តែ​ស្រុក​មួយ​នេះ មាន​ទីតាំង​ស្ថិត​តាម​បណ្តា​យ​ដង​ទន្លេមេគង្គ​ ​និងសំបូរ​​​ព្រែក ​និង​អូរ​ ។ ករណី​​ក្មេងៗ​លង់ទឹក​​​ស្លាប់​មាន​​បន្តបន្ទាប់​នេះ ​ត្រូវ​​នគរបាល​​និយាយ​ថា គឺបណ្តាល​មក​ពី​ការ​ធ្វេស​ប្រ​ហេ​ស​របស់​ឪពុក​ម្តាយគាត់ផ្ទាល់ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]