បរទេស៖ ក្លិប Barcelona បានធ្វើការបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន ២២នាក់ ដែលនឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Manchester United នៅថ្ងៃពុធនេះ។ លោក Ernesto Valverde បានធ្វើការនាំយកកីឡាករ ២រូបដែលកំពុងមានភាពស្រពេចស្រពិលនៅឡើយ ដោយមិនទាន់ប្រាកដថានឹងអាចបង្ហាញខ្លួនបានឬយ៉ាងណាក្នុងការប្រកួតដ៏សំខាន់នោះ។ កីឡាករទាំង ២រូបនោះរួមមាន Ousmane Dembele និងកីឡាករ Todibo។

ក្រុមកីឡាកររបស់ Barcelona
ក្រុមកីឡាកររបស់ Barcelona

គួររម្លឹកថា កីឡាករ Dembele កំពុងតែស្ថិតក្នុងដំណាក់កាលតាមដាននៅឡើយ ដោយមិនទាន់ប្រាកដនៅឡើយទេអំពីស្ថានភាពរបួសសរសៃពួររបស់គេ ក្រោយពីសម្រាកជាង ៥សប្តាហ៍តាំងពីជំនួបឈ្នះក្រុម Lyon នៅ Champions League វគ្គ ១៦ក្រុមចុងក្រោយ។ ដោយឡែកសម្រាប់កីឡាករម្នាក់ទៀតគឺ Todibo មិនអាចលេងឱ្យ Barcelona បានឡើយ បានត្រឹមតែរួមដំណើរជាមួយមិត្តរួមក្រុមប៉ុណ្ណោះ ដោយសារតែកីឡាកររូបនេះទើបតែចូលរួមជាមួយ Barcelona និងមិនបានចុះឈ្មោះសម្រាប់ការប្រកួតរបស់ UEFA។ ចំពោះកីឡាករទាំង ២២ រូបដែលត្រៀមធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេសរួមមានក្នុងបញ្ជីឈ្មោះខាងក្រោមនេះ។

គួរបញ្ជាក់ដែរថា ក្រុម Barcelona នឹងត្រូវប្រកួតទល់នឹងក្រុម Man UTD ជើងទី១ នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែមេសានេះ វេលាម៉ោង ២:០០នាទីទៀបភ្លឺ នាទឹកដីអង់គ្លេស មុននឹងត្រឡប់មកប្រកួតនាទឹកដីអេស្ប៉ាញវិញនាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែមេសា វេលាម៉ោង ០២:០០ទៀបភ្លឺវិញម្តង៕ 

បញ្ជីឈ្មោះកីឡាករទាំង ២២នាក់របស់ Barcelona
ក្រុមកីឡាកររបស់ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]