ថៃ៖ នារីវ័យក្មេងជនជាតិថៃម្នាក់ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ជុំវិញនឹងការតុបតែងខ្លួនធ្វើជា ម៉ែណាត (Mae Nak) ពកូនដើរលក់បាយសាច់ជ្រូកតាមដងផ្លូវ ខណៈដែលធ្វើឲ្យអ្នកដំណើរមួយចំនួន ក្រឡេកឃើញភ្លាមចង់ភ័យប៉ះសក់មិនស្ទើរ។

នាង Nannaphat តែងខ្លួនធ្វើម៉ែណាត លក់បាយសាច់ជ្រូក

នារីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Nannaphat Chalachainanpa មានអាយុ ២៣ឆ្នាំ បានរិះរកគំនិតច្នៃប្រឌិតថ្មី ដើម្បីជួយឲ្យរបររបស់នាងកាន់តែមានការចាប់អារម្មណ៍ តាមរយៈការតុបតែងខ្លួនរបៀបសម័យបុរាណជាតួ ម៉ែណាត ពរកូនតុក្កតាជ័រដើរលក់បាយសាច់ជ្រូកលើដងផ្លូវ Rotjana Road ត្រង់ចំណុចផ្លូវប្រសព្វវត្ត Wat Pharaya Yat ក្នុងក្រុងអយុធ្យា (Ayutthaya) ។

នាង Nannaphat តែងខ្លួនធ្វើម៉ែណាត លក់បាយសាច់ជ្រូក

ថ្លែងប្រាប់សារព័ត៌មាន Nannaphat បាននិយាយថា នេះជាយុទ្ធសាស្រ្តដើម្បីជួយបង្កើនការលក់របស់នាង។ នៅក្នុងនោះ បាយសាច់ជ្រូកដែលនាងបានច្រកដាក់ថង់ស្រាប់ៗ មួយថង់តម្លៃ ២៥បាត (ឬប្រហែល ៣ ០០០រៀលខ្មែរ)។

នាងបានឲ្យដឹងទៀតថា ពីមុននាងធ្លាប់ជាអតីតតារាសម្ដែងបុរាណ នៅលើឆាកវប្បធម៌មួយ នៅផ្សារអណ្ដែតទឹកដ៏ល្បី Ayothaya Floating market ផងដែរ។ ប៉ុន្តែជាអកុសល កាលពីខែមិថុនា ឆ្នាំមុននេះ ទីតាំងសម្ដែងរបស់នាងត្រូវបានអគ្គិភ័យលេបត្របាក់ ខូចខាតអស់សម្លៀកបំពាក់ និងឧបករណ៍ជាច្រើន រហូតនាងក៏បានបង់បោះការងារមួយនេះ។

នាង Nannaphat តែងខ្លួនធ្វើម៉ែណាត លក់បាយសាច់ជ្រូក

ក្រោយមក នាងក៏បានរស់នៅដោយប្រកបរបរជាអ្នកលក់បាយសាច់ជ្រូកនេះវិញ។ ប៉ុន្តែការលក់នេះដែរ ហាក់បីដូចជាមិនសូវរីកចម្រើន ឬលក់ដាច់នោះទេ។ ទើបនៅទីបំផុត នាងក៏បានសម្រេចចិត្ត រិះរកមធ្យោបាយដើម្បីធ្វើយ៉ាងណា ឲ្យការលក់របស់នាងមានការចាប់អារម្មណ៍ពីមហាជន តាមរយៈការតុបតែងខ្លួនបែបនេះតែម្តងទៅ។

អ្វីដែលនាងអាចធ្វើបាននេះ វាក៏ជាចំណែកនៃបទពិសោធន៍ខ្លះៗ ដែលនាងបានមកពីអាជីពជាតារាសម្ដែងរបស់នាងពីមុនមកផងដែរ។

នាង Nannaphat តែងខ្លួនធ្វើម៉ែណាត លក់បាយសាច់ជ្រូក

គួរឲ្យដឹងផងដែរថា ការតុបតែងខ្លួនដ៏ប្លែក និងទាក់ទាញរបស់ Nannaphat នេះ បានជួយឲ្យនាងជោគជ័យបានច្រើន ពោលគឺ លក់បាយសាច់ជ្រូកបានដាច់ជាងមុន ដោយសារតែមានអ្នកដំណើរឈប់(ឡានឬម៉ូតូ)ជួយទិញ និងថតរូបនាងផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

នាង Nannaphat តែងខ្លួនធ្វើម៉ែណាត លក់បាយសាច់ជ្រូក
នាង Nannaphat តែងខ្លួនធ្វើម៉ែណាត លក់បាយសាច់ជ្រូក
នាង Nannaphat តែងខ្លួនធ្វើម៉ែណាត លក់បាយសាច់ជ្រូក
នាង Nannaphat តែងខ្លួនធ្វើម៉ែណាត លក់បាយសាច់ជ្រូក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]