បើនិយាយពីត្រីសាឌីន ពិតណាស់ប្រាកដជាមិនសូវមានអ្នកស្គាល់នោះទេ តែបើនិយាយពីត្រីខកំប៉ុងទើបមានអ្នកស្គាល់ច្បាស់តែម្តង។ ជាការពិតណាស់ នៅក្នុងប្រទេសយើងកម្រនឹងមានត្រីសាឌីនស្រស់ៗទទួលទានណាស់ តែត្រីប្រភេទនេះភាគច្រើនត្រូវបានគេផលិតច្រកដាក់ក្នុងកំប៉ុង ឬធ្វើជាត្រីខកំប៉ុងងាយស្រួលចែកចាយតាមទីផ្សារនានា។

ត្រីសមុទ្រសាឌីន តូចៗមានជាតិខ្លាញ់ប្រភេទនេះត្រូវបានគេនិយមទទួលទានស្ទើរទូទាំងប្រទេស ដោយសារតែវាជាអាហារដ៏ល្អបំផុតសម្រាប់សុខភាពរាងកាយទូទៅ និងសម្បូរសារធាតុរ៉ែ វីតាមីនសំខាន់ៗច្រើនមុខ អាចជួយការពារ និងព្យាបាលសុខភាពរាងកាយពីចុងជើងដល់សរសៃសក់តែម្តង។

ដូច្នេះចង់ដឹងថា ត្រីសាឌីន មានប្រយោជន៍សម្រាប់សុខភាពលើសលប់យ៉ាងណាខ្លះ ដូមតាមដានចំណុច ១១សំខាន់ៗលម្អិតខាងក្រោមនេះ

ត្រីសាឌីន

១. សម្បូរសារធាតុសរីរាង្គសំខាន់ចម្រុះ (Macronutrients)

ប្រភពសារធាតុចម្រុះសរីរាង្គ ( Macronutrients ) ជាច្រើនមុខដែលរាងកាយមនុស្សទូទៅត្រូវការ ដូចជា ពពួកកាបូអ៊ីដ្រាត (ស្ករ) Lipids (សារធាតុខ្លាញ់ល្អ) និងប្រូតេអ៊ីន សុទ្ធសឹងតែមាននៅក្នុងត្រីសាឌីនទាំងអស់។ ដូច្នេះការទទួលទានត្រីសាឌីនអ្នកអាចទទួលបានសារធាតុប្រូតេអ៊ីន ២៣ក្រាម សារធាតុខ្លាញ់ល្អ ១០.៥ក្រាម សារធាតុខ្លាញ់ឆ្អែត ១.៤ក្រាម រួមទាំងអាស៊ីតខ្លាញ់ Omega-3 ផងដែរ ដែលល្អបំផុតសម្រាប់សុខភាពទូទៅ សម្រាប់អ្នកដែលចង់បានរាងស្អាត ឬចង់សម្រកទម្ងន់ ថែមទាំងអាចជួយកាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អចេញពីរាងកាយ រួមទាំងជំនួយប្រព័ន្ធសរសៃឈាមឱ្យរឹងមាំ ទប់ស្កាត់ជំងឺសរសៃឈាមផងដែរ។

២. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

សារធាតុខ្លាញ់ល្អៗ និងប្រូតេអ៊ីនដែលមាននៅក្នុងត្រីសាឌីន អាចជួយរក្សាតុល្យភាពជាតិស្ករនៅក្នុងសរសៃឈាម ថែមទាំងអាចជួយឱ្យការបញ្ជូនជាតិស្ករក្នុងសរសៃឈាមមានដំណើរការល្អជាប្រក្រតីផងដែរ។ ដែលទាំងនេះសុទ្ធតែមានប្រយោជន៍សម្រាប់

៣. ល្អសម្រាប់សុខភាពផ្លូវចិត្ត

ត្រីសាឌីន សម្បូរទៅដោយអាស៊ីតខ្លាញ់ Omega-3 ដែលល្អសម្រាប់សុខភាពផ្លូវចិត្ត និងអារម្មណ៍ ដោយសារតែខួរក្បាលមនុស្សយើងមានផ្ទុកទៅដោយជាតិខ្លាញ់ (Fats) ដល់ទៅ ៦០% ហើយ Omega-3 បានដើរតួយ៉ាងសំខាន់ជួយដល់ខួរក្បាលដំណើរការល្អ និងមានសុខភាពល្អទៀតផង។ ដូច្នេះការទទួលទានត្រីសាឌីន អាចជួយការពាររាល់បញ្ហាជំងឺផ្លូវចិត្ត ផ្លូវអារម្មណ៍ ដែលសង្គមសព្វថ្ងៃកំពុងតែជួបប្រទះ ( Depression, Anxiety ) និងជំងឺ Bipolar ដែលជាប់ទាក់ទងនឹងផ្លូវអារម្មណ៍មិនប្រក្រតីផងដែរ។

ត្រីសាឌីន

៤. សម្បូរជាតិរ៉ែ និងវីតាមីនសំខាន់ៗ

ត្រីសាឌីនសម្បូរទៅដោយ វីតាមីន B12 វីតាមីន D កាល់ស្យូម និង សេឡេញ៉ូម (Selenium) ដែលរាងកាយត្រូវការ និងជំនួយសុខភាពពេញរាងការទូទៅផងដែរ។ វីតាមីន និងរ៉ែសំខាន់ៗទាំងនេះអាចជំនួយប្រព័ន្ធខួរក្បាល និងសរសៃប្រសាទឱ្យដំណើរការល្អ ការពារអាការស្លេកស្លាំង អស់កម្លាំង រាងកាយទន់ខ្សោយ ថែមទាំងអាចដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលរារាំងរ៉ាឌីកាលសេរីផងដែរ ដែលល្អបំផុតនៅក្នុងការទប់ស្កាត់កោសិកាមហារីកដែលបង្ករជាជំងឺមហារីកពោះវៀនធំ និងក្រពេញប្រូស្តាត។

៥. ជំនួយឆ្អឹង

នៅក្នុងត្រីសាឌីន ក៏ផ្ទុកទៅដោយជាតិរ៉ែសំខាន់ៗដូចជា កាល់ស្យូម វីតាមីន D និងផូស្វ័រ ដែលមានប្រយោជន៍ពិសេសជំនួយសុខភាពឆ្អឹង ជួយឱ្យឆ្អឹងរឹងមាំ ការពារការបាត់បង់ជាតិរ៉ែក្នុងឆ្អឹង ការពារជំងឺពុកឆ្អឹង និងព្យាបាលបញ្ហាឆ្អឹងក្រោយពេលមានរបួសទៀតផង។ អ្វីដែលកាន់តែពិសេសទៀតវាក៏អាចជួយឱ្យធ្មេញរឹងមាំ ជួយឱ្យប្រព័ន្ធប្រសាទដំណើរការល្អ ដើរតួនាទីយ៉ាងសំខាន់ការពារកុំឱ្យឈាមកក រក្សាតុល្យភាពអរម៉ូនរាងកាយ ការពារការកន្ត្រាក់សាច់ដុំ និងរក្សាតុល្យភាពកម្រិត pH ផងដែរ។

៦. កាត់បន្ថយការរលាកផ្សេងៗ

ការរលាករាងកាយធ្វើឱ្យកើតមានបញ្ហាជំងឺអាក្រក់ៗផ្សេងៗ តែការទទួលទានត្រីសាឌីន ដែលមានផ្ទុកនូវសារធាតុសំខាន់ៗល្អៗដូចជា អាស៊ីតខ្លាញ់ EPA DHa និង Omega-3 ពិតជាអាចជួយការពារអ្នកពីបញ្ហាទាំងអស់នេះបាន។ ដូច្នេះត្រីសាឌីនពិតជាពិសេសណាស់ ដោយវាអាចអាចការពារហានិភ័យនៃជំងឺ រលាកសន្លាកឆ្អឹង កាត់បន្ថយបញ្ហាប្រឈមនឹងជំងឺបេះដូង ជំងឺហឺត ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថប់អារម្មណ៍ រួមទាំងការពារជំងឺមហារីកជាច្រើនមុខផងដែរ។

ត្រីសាឌីន

៧. ការពារជំងឺបេះដូង

ការទទួលទានត្រីសាឌីន ពិតជាអាចជួយឱ្យអ្នកចៀសឆ្ងាយពីជំងឺទាក់ទងនឹងសរសៃឈាមបេះដូង ជាពិសេសនោះសារធាតុអាស៊ីតខ្លាញ់ធាត់ល្អៗ អាចជួយកាត់បន្ថយបញ្ហាខ្លាញ់ Triglycerides (ប្រភេទខ្លាញ់អាក្រក់ធ្វើឱ្យកើតជំងឺខ្លាញ់រុំបេះដូង) ថែមទាំងកាត់បន្ថយបញ្ហារលាក បញ្ហា heart arrhythmias (បេះដូងលោតញាប់ខុសប្រក្រតី) ទៀតផង។

៨. ជួយសម្រកទម្ងន់

សារធាតុសំខាន់ល្អៗនៅក្នុងត្រីសាឌីន ដែលមានកម្រិតកាឡូរីទាប ពិតជាប្រយោជន៍ណាស់សម្រាប់អ្នកដែលចង់ធ្វើការសម្រកទម្ងន់ ធ្វើឱ្យប្រព័ន្ធដុតរំលាយជាតិខ្លាញ់ក្នុងរាងកាយដំណើរការល្អ និងមិនសូវជាឃ្លានចំណីអាហារផ្តេសផ្តាសផងដែរ។

៩. ជំនួយស្បែក

ជាតិរ៉ែ និងវីតាមីនល្អៗនៅក្នុងត្រីសាឌីនមិនត្រឹមតែអាចជួយកាត់បន្ថយបញ្ហារលាកក្នុងរាងកាយទេ តែថែមទាំងកាត់បន្ថយបញ្ហារលាកស្បែកផងដែរ។ ជាពិសេសថែមទាំងអាចជំនួយកោសិកាស្បែកឱ្យមានសុខភាពល្អ និងមើលទៅស្រស់ថ្លាស្រស់ស្អាតទៀត។

ត្រីសាឌីន

១០. ពង្រឹងប្រព័ន្ធការពាររាងកាយ

កង្វះជាតិ សេឡេញ៉ូម (Selenium) អាចធ្វើឱ្យសុខភាពរាងកាយចុះខ្សោយ កើតជំងឺទាក់ទងនឹងបេះដូង និងធ្វើឱ្យកើតមានបញ្ហាផ្លូវអារម្មណ៍ផងដែរ។ ដូច្នេះការទទួលទានត្រីសាឌីន ដែលផ្ទុកនូវសារធាតុល្អៗ អាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំការងាររាងកាយរបស់អ្នកកាន់តែរឹងមាំ អាចទប់ស្កាត់បញ្ហានានា និងជំងឺតម្កាត់ផ្សេងៗបានយ៉ាងប្រសើរ។

១១. កាត់បន្ថយបញ្ហាទាក់ទងនឹងសុខភាពភ្នែក

អាយុកាន់តែច្រើនអាចធ្វើឱ្យអ្នកមានជំងឺទាក់ទងនឹងភ្នែកមួយចំនួន ដូចជាកម្រិតនៃការមើលឃើញមានការធ្លាក់ចុះខ្លាំង ថែមទាំងអាចមើលមិនឃើញតែម្តងក៏មាន។ តាមការសិក្សាបានបង្ហាញថា ការទទួលទានត្រីសាឌីនអាចជំនួយដល់សុខភាពភ្នែកមនុស្សទូទៅ និងល្អពិសេសសម្រាប់អ្នកដែលមានវ័យចំណាស់ក្នុងការការពារបញ្ហាទាក់ទឹងនឹងភ្នែកទៀតផង។

ត្រីសាឌីន

ចំណាំ៖ អ្នកអាចទទួលទានត្រីសាឌីនស្រស់ៗទាំងការចំហុយ អាំង ឬចៀន តែភាគច្រើនត្រីសាឌីនត្រូវបានគេផលិតដាក់ជាកំប៉ុង ឬត្រីខកំប៉ុងតែម្តងសម្រាប់ប្រទេសដែលមិនមានត្រីប្រភេទនេះ ទោះជាយ៉ាងណាការទទួលទានស្រស់ៗគឺល្អបំផុតសម្រាប់សុខភាពរាងកាយទូទៅ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]