ព័រទុយហ្គាល់៖ ក្លិបបាល់ទាត់ Sporting CP ដែលជាក្លិបដើមដំបូងបង្អស់របស់កីឡាករ Cristiano Ronaldo កំពុងតែស្ថិតក្នុងដំណាក់កាលពិចារណាក្នុងការប្តូរឈ្មោះកីឡដ្ឋានរបស់ខ្លួន។ សព្វថ្ងៃនេះ កីឡដ្ឋានរបស់ក្លិប Sporting CP មានឈ្មោះថា “Estadio Alvalade” ប៉ុន្តែបើតាមសារព័ត៌មានក្នុងស្រុករបស់ព័រទុយហ្គាល់មួយបានឱ្យដឹងថា ក្លិប Sporting គ្រោងនឹងប្តូរឈ្មោះកីឡដ្ឋាននេះទៅជា “កីឡដ្ឋាន CR7”“Alvalade CR7” វិញ។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បើតាមលោក Frederico Varandas ប្រធានក្លិប Sporting CP បានឱ្យដឹងថា គម្រោងនៃការប្តូរឈ្មោះកីឡដ្ឋានថ្មីនេះ កំពុងស្ថិតក្នុងការចរចាជាមួយភាគីរបស់កីឡាករ Ronaldo ខណៈលក្ខខណ្ឌផ្សេងៗនៃការរៀបចំចរចាគម្រោងនេះ ក៏ត្រូវបានក្រុមប្រឹក្សាភិបាលរបស់ក្លិបយល់ព្រមរួចរាល់ហើយ។

កីឡាករ Cristiano Ronaldo ឬ “CR7” ត្រូវបានគេទទួលស្គាល់ថាជាបុគ្គលម្នាក់ដែលបានជួយឱ្យក្លិប Sporting ទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពខ្លាំងផងដែរ។ ក្លិប Sporting ទទួលស្គាល់ថា ដោយសារតែភាពល្បីល្បាញរបស់ Ronaldo បានជួយជម្រុញឱ្យក្លិបនេះមានគេស្គាល់កាន់តែច្រើន និងទាក់ទាញបានអ្នកឧបត្ថម្ភបានច្រើនដូចគ្នា។ យ៉ាងណាមិញ ដំណើរការប្តូរឈ្មោះកីឡដ្ឋាននេះ នៅមិនទាន់មានការព្រមព្រៀងណាមួយកើតឡើងជាផ្លូវការនៅឡើយទេ ប៉ុន្តែក្លិប Sporting បានអះអាងថា នឹងព្យាយាមធ្វើឱ្យកិច្ចព្រមព្រៀងនេះកើតឡើងឆាប់បំផុតតាមដែលអាចធ្វើបាន៕ 

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
្កីឡដ្ឋាន Estadio Alvalade

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]