ភ្នំពេញ៖ គូស្នេហ៍តារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានសន្ទុះខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ លោកងួន ចាន់ដេវីត និងកញ្ញាទេព បូព្រឹក្ស ខណៈពេលដែលចម្រៀងថ្មីៗរបស់អ្នកទាំង២ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់យុវវ័យ។

ជាក់ស្តែងកាលពីម្សិលមិញនេះ តារាប្រុសស្រីទាំង២ដួងនេះ បានដឹកដៃគ្នាជាគូឡើងកម្មវិធី«ចម្រៀងគ្រួសារខ្មែរ» ដែលបានបកស្រាយចម្រៀងជាច្រើនបទ ក្នុងចង្វាក់ប្រពៃណីយ៉ាងពីរោះ ធ្វើឲ្យសម្តេចតេជោ ហ៊ុនសែន សរសើរដល់ពួកគេទាំង២ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកគាំទ្រជាច្រើនបានពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងការជ្រើសរើសនូវសម្លៀកបំពាក់បែបប្រពៃណី យ៉ាងស្រស់ស្អាត មើលទៅទន់ភ្លន់គួរឲ្យសរសើរ។

ពាក្យសម្តីសរសើររបស់អ្នកគាំទ្រជាច្រើន តាមរយៈការច្រៀងចម្រៀងបែបប្រពៃណី យ៉ាងពីរោះ និងការស្លៀកពាក់បែបនេះ បានធ្វើឲ្យតារាទាំង២នេះពេញចិត្ត យ៉ាងខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ងួន ចាន់ដេវីត និងទេព បូព្រឹក្ស
ងួន ចាន់ដេវីត និងទេព បូព្រឹក្ស
ងួន ចាន់ដេវីត ឡើងច្រៀងជាមួយនឹងសម្លៀកបំពាក់ប្រពៃណី
ទេព បូព្រឹក្ស ឡើងច្រៀងជាមួយនឹងសម្លៀកបំពាក់ប្រពៃណី
ទេព បូព្រឹក្ស និងដេវីតឡើងច្រៀងជាមួយនឹងសម្លៀកបំពាក់ប្រពៃណី
ទេព បូព្រឹក្ស និងដេវីតឡើងច្រៀងជាមួយនឹងសម្លៀកបំពាក់ប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត