ភ្នំពេញ: ពិធីករដែលពោរពេញ ទៅដោយវោហាសព្ទ លោក ប៉ែន ចំរ៉ុង បានភ្ជាប់ពាក្យជាមួយនារីម្នាក់ ដ៏ស្រស់ស្អាត ដែលមានសម្រស់ មិនចាញ់តារាប៉ុន្មាននោះគឺ កញ្ញា ហ៊ុន ម៉ាណេ ហើយពួកគេត្រៀមចូលរោងការ នៅពេលដ៏ខ្លីខាងមុខ នេះផងដែរ។

គួរឲ្យកត់សម្គាល់ថា ស្នេហារបស់អ្នកទាំងពីរ មានភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យមានមនុស្សជាច្រើនមានភាពច្រណែន ថែមទៀតផង។ ប៉ុន្មានថ្ងៃមុននេះ ចំរ៉ុង បានបណ្ដើរគូអនាគត របស់ខ្លួនទៅចូលរួម ក្នុងកម្មវិធីសម្ពោធខ្សែភាពយន្នដ៏ធំមួយ ដែលត្រៀមនឹងចាក់បញ្ចាំង តាមបណ្ដារោងកុននានា ហើយជាពិសេស ពួកគេ ក៏តែងមានពេលវេលា ដើរលេងកម្សាន្ត ជាមួយគ្នាផងដែរ តាមទីជិត ទីឆ្ងាយផងដែរ។ 

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ រូបលោក បានប្រាប់មិត្តរួមអាជីពថា គាត់ និង ម៉ាណេ នឹងចូលរោងការនៅខែ ឧសភា ប៉ុន្តែ តារារូបនេះ មិនប្រាប់ថ្ងៃប្រាកដនោះទេ ដោយហេតុថា ចង់ពញ្ញាក់អារម្មណ៏មហាជន ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា៕

ប៉ែន ចំរ៉ុង និង ហ៊ុន ម៉ាណេ
ប៉ែន ចំរ៉ុង និង គូអនាគត ពេលទៅលេងកំសាន្ត នៅខេត្តសៀមរាប
រូបភាពពេលអ្នកទាំងពីរ តែងជាបុរាណ
រូបភាពពេលអ្នកទាំងពីរ ទៅដើរកំសាន្តនៅសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង