ចិន៖ ពិធីមង្គលការដ៏ស្រស់បំព្រងមួយ បែរប្រែក្លាយទៅជារឿងដ៏រញ៉េរញ៉ៃ និងភ្ញាក់ផ្អើលដល់ភ្ញៀវចូលរួមជាច្រើន បន្ទាប់ពីសុខៗស្រាប់តែលេចមុខសង្សារចាស់របស់កូនកំលោះ ស្លៀកឈុតកូនក្រមុំ មកអង្វរលន់តួនៅលើឆាក ចាប់អូសដៃកូនកំលោះឲ្យត្រលប់មករកនាងវិញ។

សង្សារចាស់កូនកំលោះ មកអូសដៃឲ្យទៅជាមួយនាង

ពិធីមង្គលការមួយនេះ ត្រូវបានគេដឹងថា រៀបចំធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងប្រទេសចិន ដែលធ្វើឲ្យមានការពិភាក្សាយ៉ាងច្រើន នៅលើបណ្តាញសង្គម បន្ទាប់ពីវីដេអូឃ្លីបត្រូវបានបង្ហោះចែកចាយ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបក្នុងថ្ងៃមង្គលការនោះ ខណៈពេលដែលកូនកំលោះ កូនក្រមុំ ត្រូវឡើងមកបង្ហាញវត្តមាននៅលើឆាក ដើម្បីផ្តល់ស្នាមថើបឲ្យគ្នាទៅវិញទៅមក ដែលមានការអបអរពីភ្ញៀវកិត្តិយសដែលបានចូលរួមនោះ ក៏ស្រាប់តែលេចមុខអតីតសង្សារចាស់កូនកំលោះ តែងខ្លួនក្នុងឈុតកូនក្រមុំ ឡើងមកចាប់ដៃអង្វរលន់តួ និងស្រែកដាក់កូនកំលោះថា «វាគឺជាកំហុសរបស់អូន» បន្ទាប់មកនាងក៏បានលុតជង្គង់ និងសុំការអភ័យទោសពីសង្សារ ដែលជាកូនកំលោះនោះផងដែរ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលតែម្តង។

សង្សារចាស់កូនកំលោះ មកអូសដៃឲ្យទៅជាមួយនាង

កូនកំលោះត្រូវបានគេមើលឃើញថា ហាក់សម្ដែងការខឹងសម្បាយ៉ាងខ្លាំង ចំពោះសកម្មភាពសង្សារចាស់ ដែលហ៊ានធ្វើបែបនេះមកលើខ្លួន។ ប៉ុន្តែខ្លួនក៏បានព្យាយាមកាន់ដៃកូនក្រមុំជាប់ ដើម្បីជាការលួងលោមដល់នាងឲ្យមានចិត្តស្ងប់ផងដែរ។

បើទោះបីជាយ៉ាងណាក្តី ឈុតបន្ទាប់ក្នុងវីដេអូឃ្លីបនោះ កូនក្រមុំក៏បានសម្រេចចិត្តដើរចុះចេញពីលើឆាក ទាំងក្តីអាម៉ាស់ ជាមួយនឹងទឹកមុខក្រៀមក្រំ ប៉ុន្តែបង្កប់នូវកំហឹងយ៉ាងខ្លាំង។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ទំនាក់ទំនងរវាងកូនកំលោះ ជាមួយនឹងនារីដែលជាអតីតសង្សារចាស់នោះ បានបែកចែកផ្លូវគ្នាហើយ ក៏ព្រោះតែភាពមិនចុះសម្រុងនឹងគ្នា។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ ប្រភពក៏បានរាយការណ៍ដែរថា សមាជិក ឬសាច់ញាតិខាងកូនក្រមុំ ក៏បានសម្ដែងការខកចិត្ត ពេញដោយក្តីអាម៉ាស់ និងស្រឡាំងកាំង ចំពោះហេតុការណ៍ដែលបានកើតឡើងភ្លាមៗ ដោយឥតព្រាងទុកនេះផងដែរ។

សង្សារចាស់កូនកំលោះ មកអូសដៃឲ្យទៅជាមួយនាង

អ្នកលេងបណ្តាញសង្គមចិនជាច្រើន (Weibo) បានបញ្ចេញមតិលើកទឹកចិត្តយ៉ាងខ្លាំងដល់កូនក្រមុំ ខណៈឯនារីជាអតីតសង្សាចាស់កូនកំលោះវិញ ត្រូវបានគេរិះគន់ចំពោះសកម្មភាពមិនគប្បីនេះ។ អ្នកខ្លះបាននិយាយថា «កុំបំផ្លាញទំនាក់ទំនាក់ ឬសេចក្តីសុខរបស់អ្នកដទៃ ដើម្បីបំពេញនូវការចង់បានរបស់ខ្លួនទាំងបែបនេះ»

គួរឲ្យដឹងផងដែរថា ប្រភពពុំបានទម្លាយឲ្យដឹងទេថា ដំណើរការនៃពិធីមង្គលការមួយនេះ នឹងត្រូវប្រព្រឹត្តដល់ចប់ចុងចប់ដើម ឬមានដំណោះស្រាយរវាងគ្នានឹងគ្នាយ៉ាងណានោះទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

កូនក្រមុំសុខចិត្តចុះចេញពីលើឆាក
នារីជាសង្សារចាស់របស់កូនកំលោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]