ជាធម្មតា មិនថាសត្វស្វាអង្គត់ ឬ សត្វស្វាធំទេ តែងតែមានហ្វូងរបស់វា ប៉ុន្តែសម្រាប់សត្វស្វាអង្កត់ញី មួយក្បាលនេះវិញ ត្រូវ សត្វស្វាដទៃទៀត មិនរាប់រក  ហើយត្រូវបង្ខំចិត្ត រស់នៅតែម្នាក់ឯង បន្ទាប់ពីវាជ្រុះរោមអស់។

រូបភាព ដ៏គូរអោយអាណិតនេះ ត្រូវបុរសម្នាក់ ជាជនជាតិអង់គ្លេស ឈ្មោះ Ann Warner អាយុ ៥៦ឆ្នាំ ថតបាន នៅក្បែរផ្ទះថ្មីរបស់គាត់ ដែលស្ថិតនៅប្រទេស Zimbabwe។ លោក Ann ដែលមានដើមកំណើតមកពី Hartlepool ប្រទេសអង់គ្លេស បាននិយាយថា ស្វាអង្គត់នេះ គឺជាសត្វស្វាដែលមានរូបរាង អាក្រក់ជាងគេដែលគាត់ធ្លាប់ជួប។ លើសពីនេះ គាត់ ថែមទាំង បញ្ជាក់ថា សត្វស្វាមួយក្បាល បានធ្វើអោយ គាត់រន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលក្រឡេកឃើញ វាជាលើកដំបូង។

គូរំលឹកថា សត្វស្វាមួយក្បាល មិនត្រូវបាន នរណាម្នាក់ដឹងថា វាគ្មានរោមបែបនេះទេ ដោយសារអ្វីទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា  ពេលខ្លះ សត្វស្វាអង្គត់ ឬ ស្វាធំ ក៏អាចមានជំងឺទំពែក ដូចជាមនុស្សដែរ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបរាងរបស់សត្វស្វាមួយក្បាលនេះ?








ដោយ រ៉ាស៊ី

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]