អង់គ្លេស៖ កីឡាករ Eden Hazard បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ទល់នឹងក្រុម West Ham កាលពីយប់មិញនេះ។ Hazard ជាអ្នករកគ្រាប់បាល់ទាំង ២គ្រាប់ឱ្យ Chelsea យកឈ្នះ West Ham ២-០ និងរំកិលខ្លួនពីចំណាត់ថ្នាក់លេខ ៥ ទៅកាន់ចំណាត់ថ្នាក់លេខ ៣ នៃតារាងពិន្ទុ English Premier League។

កីឡាករ Eden Hazard
ការប្រកួតរវាង Chelsea និង West Ham

គ្រាប់បាល់របស់ Hazard ទាំង ២គ្រាប់នេះ ធ្វើបានសម្រេចនៅនាទីទី ២៤ និងនាទីទី ៩០ ដែលជាគ្រាប់បាល់ទី ១៦ របស់គេជាមួយ Chelsea នៅ Premier League នារដូវកាលនេះ។ ប៉ុន្តែគ្រាប់បាល់ដែលគួរឱ្យចាប់អារម្មណ៍ និងអស្ចារ្យបំផុតរបស់ Hazard នៅក្នុងការប្រកួតនោះ គឺជាគ្រាប់បាល់នៅនាទីទី ២៤ របស់គេ។ គ្រាប់បាល់ដ៏អស្ចារ្យនោះ គេសង្កេតឃើញកីឡាករលេខ ១០ របស់ Chelsea រូបនេះ បានញាក់ដាច់កីឡាករ ៥ រូបរបស់ West Ham និងបំប៉ោងសំណាញ់ទីយ៉ាងស្អាត ក្រោយពីទទួលបានបាល់ពីកីឡាករ Loftus-Cheek។ Chelsea និងមានភារកិច្ចជាបន្តទៀតក្នុងពានរង្វាន់ Europa League ដោយត្រូវប៉ះក្រុម Slavia Praha នាកីឡដ្ឋាន Eden Arena សាធារណរដ្ឋឆេក មុននឹងត្រឡប់មកកាន់ភារកិច្ចបន្តក្នុងពានរង្វាន់ Premier League ដោយត្រូវប៉ះក្រុមខ្លាំង Liverpool នាថ្ងៃទី ១៤ ខែមេសាខាងមុខនេះ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Chelsea និង West Ham
ការប្រកួតរវាង Chelsea និង West Ham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]