ភ្នំពេញ៖ បច្ចុប្បន្ននេះតារាសម្តែងវ័យក្មេង ជូលី កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ ក្រោយសមត្ថភាពដ៏ល្អ នៅក្នុងការសម្តែងរឿងខ្មែរ តួកាចនិងស្លូតជាច្រើន។

បើងាកទៅមើលរូបសម្រស់របស់តារាវ័យក្មេងរូបនេះវិញ ឃើញថានាងកាន់តែមានរូបឆោមស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទម្រង់មុខស្រស់ស្អាតតាមបែបធម្មតាជាតិ សម្បុរក៏ស្រអែម ស្រស់ថ្លា គួរឲ្យសរសើរ។ មិនត្រឹមតែប៉ុណ្ណោះរាល់ពេលនាង ស្លៀកពាក់ឈុតបុរាណ សម័យក៏តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការបង្ហាញខ្លួនយ៉ាងស្រស់សោភា នៅក្នុងឈុតសម្លៀកបំពាក់ច្នៃពីបុរាណ យ៉ាងស្រស់ស្អាតពណ៌ខ្មៅ វាលខ្នងគួរឲ្យចាប់អារម្មណ៍។

ទន្ទឹមនឹងរូបសម្រស់ដ៏ផូរផង់ នៅក្នុងឈុតនេះ ក៏ត្រូវបានអ្នកគាំទ្រជាច្រើនបាននាំគ្នា សរសើរដល់ប្អូនស្រីគ្រប់គ្នា ដែលនៅក្មេងសោះ តែសម្រស់វិញពិតជាស្អាតមិនចាញ់ក្រមុំៗប៉ុន្មានទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

តារាសម្តែងវ័យក្មេង ជូលី
តារាសម្តែងវ័យក្មេង ជូលី
តារាសម្តែងវ័យក្មេង ជូលី
តារាសម្តែងវ័យក្មេង ជូលី
តារាសម្តែងវ័យក្មេង ជូលី ក្នុងឈុតដ៏ស្អាត
តារាសម្តែងវ័យក្មេង ជូលី ក្នុងឈុតដ៏ស្អាត
តារាសម្តែងវ័យក្មេង ជូលី ក្នុងឈុតដ៏ស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជូលី