ភ្នំពេញ៖ ភាពសប្បាយៗដ៏អស្ចារ្យ ប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មី ត្រលប់មកវិញហើយ កក្រើកកាន់តែខ្លាំង ជាមួយមហាព្រឹត្តិការណ៍ដ៏ធំមហិមាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះនៅខេត្តកំពង់ឆ្នាំង។ មហាព្រឹត្តិការណ៍ ប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តកំពង់ឆ្នាំងម្តងនេះនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ១២-១៣-១៤-១៥-១៦ ខែមេសា ២០១៩ នៅបរិវេណទីធ្លាបាល់ទាត់ទល់មុខសាលាខេត្តកំពង់ឆ្នាំង ដែលនឹងមានព្រឹត្តិការណ៍សប្បាយៗជាច្រើនរាប់មិនអស់។

សង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំង

នៅកំពង់ឆ្នាំងក្រៅពីសប្បាយនៅមហាព្រឹត្តិការណ៍ មហាសង្ក្រាន្តដ៏ធំមហិមានេះហើយបងប្អូនក៏អាចទៅលេងកម្សាន្តរមណីយដ្ឋាន ដែលនៅជិតៗនោះជាច្រើនទៀតដូចជា៖
១ - ទំនប់ទឹកស្ទឹងគង្គា គឺជាកន្លែងមុជទឹកដ៏សប្បាយរីករាយមួយបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិឱ្យមកលេងកម្សាន្តមិនដាច់រៀងរាល់ថ្ងៃ សៅរ៍ អាទិត្យ ជាពិសេសគឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកនេះមានភ្ញៀវមកលេងរាប់ពាន់។ ដែលមានទីតាំង ស្ថិតក្នុងភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ ១០៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ ២០ គីឡូ ម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។
២ - ទឹកធ្លាក់អន្លង់ស្វាយ គឺជារមណីយដ្ឋានធម្មជាតិថ្មីមួយ ដែលទើបត្រូវបានរកឃើញ និងរៀបចំដោយមន្ទីរទេសចរណ៍ខេត្ត។ រមណីយដ្ឋាននេះមាន ចំងាយ ៥៧ គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស។ ភ្ញៀវទេសចរណ៍ ដែលចង់ទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយដ៏ស្រស់ស្អាតនេះ គឺត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៥៣ ទៅដល់ស្រុកទឹកផុស ដែលមានចំងាយជាង ៣០ គីឡូម៉ែត្រ តាមផ្លូវក្រាលកៅស៊ូយ៉ាងស្អាត ដែលទើបស្ថាបនាហើយថ្មី និងបន្តដំណើរតាមផ្លូវក្រាលក្រួសក្រហមជាង ២០ គីឡូម៉ែត្រទៀត ទើបទៅដល់ភូមិដូងស្លា ភ្ញៀវត្រូវធ្វើដំណើរដោយថ្មើរជើងជាង ២ គីឡូម៉ែត្រទៀត ក៏បានទៅដល់រមណីយដ្ឋានទឹកធ្លាក់យ៉ាងស្រស់ស្អាតនេះ ប៉ុន្តែផ្លូវថ្មើរជើងអាចជិះម៉ូតូបាន។

ទឹកធ្លាក់អន្លង់ស្វាយ

៣ - ទឹកធ្លាក់ថ្មក្រាល តំបន់ទេសចរណ៍ធម្មជាតិនេះមានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស មានចម្ងាយជាង ២៨ គីឡូម៉ែត្រពីទីរួមស្រុកទឹកផុស ឬស្ថិតនៅប្រមាណជាង ៥០ គីឡូម៉ែត្រ ភាគខាងលិចនៃខេត្តកំពង់ឆ្នាំង ដ្បិតតែផ្លូវចូលឆ្ពោះទៅទីនោះក៏នៅលំបាកដោយអន្លើ ជាហេតុមិនសូវមានភ្ញៀវពីចម្ងាយទៅលេងច្រើនឡើយ តែសម្បូរអ្នកស្រុកទៅលេងនារដូវបុណ្យទានមានចំនួនច្រើនគួរសម ខណៈអ្នកភូមិទីនោះក៏និយមហៅឈ្មោះក្រៅដែរថា «ទឹកធ្លាក់បរវាទ» ដែលបានដំណើរការប្រមាណជិត ២ ឆ្នាំមកហើយ។

ទឹកធ្លាក់ថ្មក្រាល

៤ - ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស ឆ្លងកាត់ព្រៃខ្លុងប្របសងខាងផ្លូវលំប៉ុនខ្លួនរថយន្ដត្បុលទៅរួច ចម្ងាយប្រមាណជិត ១០ គីឡូម៉ែត្រពីច្រកចូលទល់មុខខ្លោងទ្វារវត្ដពោធិ៍វ័នរង្សីព្រះពុទ្ធបានត្រាស់ដឹង ស្ថិតក្នុងភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ទឹកធ្លាក់ស្រែអំពិល ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងខ្ចីនារដូវវស្សា ជារមណីយដ្ឋានក្រៅបញ្ជីដ៏ត្រកាលប្រាថ្នាផ្សព្វផ្សាយខ្លួនឲ្យភ្ញៀវទេសចរបានស្គាល់ទូលំទូលាយ។ ទឹកធ្លាក់មានប្រភពពីជួរភ្នំឱរ៉ាល់ចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទីរួមខេត្ដ និង ៣០ គីឡូម៉ែត្រពីទីរួមស្រុកទឹកផុសនេះ ស្ថិតនៅពីក្រោយរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងដ៏ល្បីល្បាញប្រចាំខេត្ដពោធិ៍សាត់។

ទឹកធ្លាក់ស្រែអំពិល

៥ - ទំនប់ ២០ ឧសភា ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ រយៈពេល ២ ឆ្នាំចុងក្រោយនេះ ទំនប់ទឹក ២០ ឧសភា បានក្លាយជាកន្លែងទេសចរណ៍មកលេងកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានាជាច្រើនទៀត ដែលមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលមកកម្សាន្តផងដែរ។

ទទឹមនឹងនេះ ប៊ូសស្ត្រង នឹងបង្កើនទស្សនីយ៍ភាពប្លែកៗអស្ចារ្យជាច្រើន សម្រាប់អ្នកកំពង់ឆ្នាំងឲ្យកាន់តែសប្បាយខ្លាំងជាងមុន និងយូរជាងមុនបន្ថែមទៀត។ លោកអ្នកនឹងបានចូលរួមរាំកម្សាន្តតាមចង្វាក់ប្រពៃណី និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត ដែលនាំមកជូនផ្តាច់មុខជាពិសេសដោយភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង។

តោះទៅទាំងអស់គ្នា! អញ្ជើញចូលរួមដោយសេរីជាមួយមហាព្រឹត្តិការណ៍ ប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មី ជួបគ្នាដើម្បីបង្កើនមិត្តភាពឲ្យកាន់តែស្និទ្ធស្នាលជាមួយគ្នា និងជាមួយកំពូលតារាល្បីៗ ដែលស្ថិតក្នុងចិត្តរបស់លោកអ្នក។ អ្វីដែលពិសេសបំផុតនោះគឺលោកអ្នកនិងបានភ្លក្សរសជាតិដ៏វិសេសវិសាល នៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ខ្លាំងជាង យូរជាង៕ 

សង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំង
សង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]