ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធី P30 Series First Sale ដ៏កក្រើក ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ រយៈពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃ ៥ ដល់ ៧ មេសា នៅផ្សារទំនើបអ៊ីអន១ ដើម្បីដាក់តាំងបង្ហាញ និងឲ្យអតិថិជនធ្វើការតេស្តសាកល្បងប្រើកំពូលស្មាតហ្វូន P30 សេ៊រី ដែលល្បីថាហ្សូមដល់ឋានព្រះច័ន្ទ និងជាស៊ុបភើកាមេរ៉ាហ្វូន។ លើសពីនេះទៅទៀតលោក នីកូ ដែលជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Huawei ក្រុមរាំ OMG កញ្ញា ប៉ាច គីមមួយ និងតារាកិត្តិយសជាច្រើនទៀត បានចូលមកអង្រួនកម្មវិធី ឲ្យកាន់តែសប្បាយរីករាយជាមួយការសម្តែងពិសេសៗជាច្រើន។

មានអតិថិជនជាច្រើន ដែលបានមកតេស្តសាកល្បងប្រើកំពូលស្មាតហ្វូននេះ និងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹកស្មានមិនដល់ពីសមត្ថភាពក្នុងការហ្សូម ការថតរូប ការថតវីឌីអូផ្សេងៗ ព្រមទាំងសរសើរមិនដាច់ពីមាត់ ថែមទាំងបានកុម្ម៉ង់ទិញទៀតផង។ ក្រៅពីការតេស្តសាកល្បងប្រើអ្នកចូលរួមទាំងអស់ក៏បានឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយគ្រាន់តែចូលរួមលេងហ្គេមងាយៗសប្បាយៗ ក្នុងកម្មវិធី។ រីឯអតិថិជន P30 សេ៊រីទាំងអស់ ដែលបានចូលរួមក៏ទទួលបានកាដូបន្ថែមជាច្រើនដូចជា នាឡិកា Band 3 Power Band 6700 mAh និងអាវយឺតឥតគិតថ្លៃផងដែរ។

ក្រៅពីកម្មវិធី P30 Series First Sale ក្រុមហ៊ុន Huawei ក៏បានធ្វើពិធីសម្ពោធ Huawei Concept Store ថ្មីនៅផ្សារទំនើបអ៊ីអនម៉ល ជាន់ទីមួយ ដែលជាការសហការជាមួយនឹងក្រុមហ៊ុន Nojima ផងដែរ។

ពិធីសម្ពោធ Huawei Concept Store នៅអ៊ីអនម៉ល

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 សេ៊រីបានបំពាក់ដោយស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ ដំបូងគេបង្អស់ក្នុងពិភពលោកដែលមានសមត្ថភាពក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះបំផុតមិនធ្លាប់មាន ជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។ ជាមួយបច្ចេកវិទ្យាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះមានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ។

ស៊ុបភើកាមេរ៉ារបស់កំពូលស្មាតហ្វូន P30 សេ៊រីមានសមត្ថភាពអស្ចារ្យខុសប្លែកពីកំពូលស្មាតហ្វូនដទៃដូចជា៖ 
- ផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់នឹងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់សូម្បីតែក្នុងទីងងឹតមិនសូវមានពន្លឺ ជាមួយបច្ចេកវិទ្យា Super Sensing Leica
- ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឬច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF ចាប់ប្លង់
- កាមេរ៉ាសែលហ្វីទំហំ 32MP អាចស្គាល់មុខរបស់អ្នក និងជួយបន្ថែមពន្លឺ កាត់បន្ថយនូវកម្រិតមិនច្បាស់ ព្រិល ក្នុងរូបថត ដែលអតិថិជនភាគច្រើនចង់បានពេលថតរូបសែលហ្វីម្តងៗ សូម្បីតែក្នុងស្ថានភាពទីងងឹត ឬកម្មវិធីជប់លៀងផ្សេងៗពេលយប់
- ថតវីដេអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នា អាចឲ្យអ្នកឃើញប្លង់បានពីចំងាយ និងមើលកៀក។

ថ្មីៗនេះកំពូលស្មាតហ្វូន P30 Pro ក៏ទទួលបានពានរង្វាន់ Best Photo Smartphone ពី TIPA ជាកំពូលស្មាតហ្វូន ដែលថតរូបបានល្អបំផុតប្រចាំឆ្នាំ និងទម្លាក់កំពូលស្មាតហ្វូនដទៃ ដោយទទួលបានតំណែងជើងឯកកំពូលក្នុងតារាង DxOMark ដោយទទួលបាន ១១២ ពិន្ទុ។

កំពូលស្មាតហ្វូន P30 Pro តម្លៃ $899 ចំណែកឯ P30 តម្លៃ $669 ថែមនាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃនិងកាដូជាច្រើនទៀត។ ចំណែកឯ P30 Lite តម្លៃត្រឹមតែ $399 ថែម Bluethooth speaker និងកាដូជាច្រើនទៀត ថែមទាំងមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ៕

ពិធីសម្ពោធ Huawei Concept Store នៅអ៊ីអនម៉ល
ពិធីសម្ពោធ Huawei Concept Store នៅអ៊ីអនម៉ល
ពិធីសម្ពោធ Huawei Concept Store នៅអ៊ីអនម៉ល
ពិធីសម្ពោធ Huawei Concept Store នៅអ៊ីអនម៉ល
ពិធីសម្ពោធ Huawei Concept Store នៅអ៊ីអនម៉ល
ពិធីសម្ពោធ Huawei Concept Store នៅអ៊ីអនម៉ល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]