ស្ដ្រីម្នាក់ ដែលជាម្ដាយរបស់ទារក ៤ខែ បានធ្វើឲ្យទារកនេះស្លាប់ នៅពេលដែលទូរទស្សន៍ធ្លាក់ចំក្បាល របស់ទារកនេះ ខណៈពេលដែលនាងកំពុងតែស្រវឹង និងប្រើប្រាស់ថ្នាំញៀន ដែលពេលនេះនាងត្រូវជាប់គុក ១៥ខែ។

ស្ដ្រីនេះត្រូវបានគេស្គាល់ឈ្មោះថា Natalie McMillan អាយុ ២៥ឆ្នាំ ដែលនាងយកបានគ្រឿងញៀនជាមិត្ដដើម្បីជីវិតរស់នៅប្រចាំថ្ងៃ ជាជាងការយកចិត្ដទុកដាក់ក្នុងថែរក្សាកូនប្រុសរបស់ខ្លួន។ ទារកនេះមានឈ្មោះថា Kian មានអាយុ៤ខែត្រូវបានស្លាប់ បន្ទាប់ពីម្ដាយរបស់ខ្លួន ព្យាយាមបង្វិលទូរទស្សន៍ចាក់ឌីវីឌី ហើយក៏ធ្លាក់ចំក្បាលក្មេងនេះ ខណៈពេលដែលវាកំពុងតែវារលេង។ ហេតុការណ៍នេះ បានកើតឡើងនៅ Burnley នៃ Lancashire ក្នុងប្រទេសអង់គ្លេស។

យ៉ាងណាមិញ នាងបានប្រកែកថា ខ្លួនមិនបានជក់គ្រឿងញៀនអ្វីនោះទេ នៅពេលដែលកូនប្រុសរបស់នាងស្លាប់។ តែទោះជាយ៉ាងណា ក្រោយពេលធ្វើតែស នាងត្រូវបានគ្រូពេទ្យបញ្ជាក់នាង នាងជាតិហេរ៉ូអ៊ីន និង វ៉ាលីអូ៊ម។ 

សូមមើលរូបភាពខាងក្រោម៖

ស្ដ្រីជាម្ដាយ

ក្មេងរងគ្រោះ



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]