ថៃ៖ ប្រិយមិត្ត ដែលនិយមតាមដានទស្សនាខ្សែភាពយន្តថៃ​ ប្រាកដជាបានស្គាល់នូវ តារាសម្តែងប្រុសរូបសង្ហាក្រមិចក្រមើមពូកែលេងសើច ALek Teeradetch ដែលបច្ចុប្បន្ននេះ លោកកំពុងតែទទួលបានជោគជ័យទាំងក្នុងអាជីពការងារសម្តែង ក៏ដូចជាក្នុងរឿងស្នេហា ជាមួយនឹងតារាសម្តែងស្រីរួមទ្រនំ កញ្ញា Toey Jarinporn ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា កាលពីថ្មីៗនេះ តារាប្រុសរូបនេះ បានបង្ហោះនូវរូបថតមួយសន្លឹករបស់ខ្លួន នៅលើគណនីអ៊ីនស្តារក្រាមរបស់លោក ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាការពិត តារាប្រុសរូបនេះ បានបង្ហោះរូបថត កាលពីសម័យនៅរៀនរបស់ខ្លួន ដោយមុខមាត់របស់លោកមានការប្រែប្រួលច្រើន ខុសពីពេលបច្ចុប្បន្ន ដែលធ្វើឲ្យអ្នកគាំទ្រមើលសឹងតែមើលមិនស្គាល់តែម្តង។

មិនថាយ៉ាងណា អ្នកគាំទ្រក៏បាននិយាយបែបលេងសើចថា Alek ពីមុននិងបច្ចុប្បន្ន មើលទៅក៏មានភាពគួរឲ្យស្រលាញ់ម៉្យាងម្នាក់ផងដែរ៕

តារាសម្តែងប្រុស ALek Teeradetch
តារាសម្តែងប្រុស ALek Teeradetch
តារាសម្តែងប្រុស ALek Teeradetch
តារាសម្តែងប្រុស ALek Teeradetch
តារាសម្តែងប្រុស ALek Teeradetch
តារាសម្តែងប្រុស ALek Teeradetch
តារាសម្តែងប្រុស ALek Teeradetch
រូប ALek Teeradetch កាលពីសម័យរៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]