ហូឡង់៖ ជួនកាលវាមិនមែនជារឿងងាយទេ ក្នុងការណាត់ជួបនារីណាម្នាក់ដែលយើងចាប់អារម្មណ៍ ឱ្យនាងព្រមជួបយើងតាមបំណង។ ប៉ុន្តែនេះអាចរាប់បានថាជាបទពិសោធន៍មួយដែរសម្រាប់បុរសៗ Footballer ក្នុងការសុំណាត់ជួបនារីណាម្នាក់ដែលខ្លួនលួចស្រឡាញ់។ ដោយឡែក បើតាមកីឡាករវ័យក្មេង David Neres របស់ Ajax បានប្រាប់ឱ្យដឹងពីវិធីមួយដែលខ្លួនសុំណាត់ជួបមិត្តស្រីដ៏ស្រស់ស្អាតរបស់គេគឺនាង Kira Winona។

កីឡាករវ័យក្មេង David Neres
តារាម៉ូឌែល Kira Winona
កីឡាករ David Neres និងនាង Kira Winona

ក្នុងបទសម្ភាសន៍ជាមួយ Het Parool កីឡាករវ័យ ២២ឆ្នាំរូបនេះប្រាប់ថា៖ “ខ្ញុំអត់មានបានញ៉ែញ៉ងអីច្រើនទេជាមួយមិត្តស្រីរបស់ខ្ញុំ។ វិធីងាយៗបំផុត គឺខ្ញុំបានចាប់អារម្មណ៍នាងតាម Instagram ហើយខ្ញុំក៏បានផ្ញើសារទៅនាង ដោយបានប្រាប់ថាខ្ញុំឈ្មោះ David Neres បន្ទាប់មកទៀត ខ្ញុំក៏បានសុំណាត់ជួបនាងតែម្តង។ Neres ក៏បានបន្តទៀតថា៖ “ខ្ញុំបានសង្កេត និងចាប់អារម្មណ៍ឃើញថានារីអាល្លឺម៉ង់ភាគច្រើន ងាយលង់ស្រឡាញ់បុរសប្រេស៊ីល”។ នេះជាមូលហេតុដែលជម្រុញចិត្តគេឱ្យហ៊ានផ្ញើសារសុំណាត់ជួបនាង និងសារភាពស្នេហ៍ត្រង់ៗតែម្តង។

គួរបញ្ជាក់ថា កីឡាករ David Neres គឺជាកីឡាករវ័យក្មេងម្នាក់របស់ក្លិប Ajax ដែលធ្លាប់ក្រឡុក និងបង្កព្យុះភ្លៀងជាខ្លាំងជាមួយក្លិប Real Madrid កាលពីប្រកួតវគ្គ ១៦ក្រុមចុងក្រោយ UCL។ ដោយឡែកមិត្តស្រីរបស់គេ គឺជាតារាម៉ូឌែលស្រីដ៏ស្រស់ស្អាតម្នាក់ នៅឯប្រទេសអាល្លឺម៉ង់។

កីឡាករ David Neres និងនាង Kira Winona
កីឡាករ David Neres និងនាង Kira Winona

គិតយ៉ាងម៉េចដែរ Footballer គ្នាយើងបន្ទាប់ពីដឹងរឿងនេះ? ចង់សាកល្បងក្បាច់នេះសារភាពស្នេហ៍ជាមួយ Crush ឬអត់??

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]