ភ្នំពេញ៖ Mekong Strategic Partners (MSP) សហការជាមួយនឹង Seedstars World (Seedstars) ក្រុមហ៊ុន Smart Axiata និង Development Innovation របស់ USAID ប្រកាសពីការដាក់ដំណើរការកម្មវិធី SmartScale ដែលជាកម្មវិធីជួយពន្លឿន និងជម្រុញអាជីវកម្មដែលទើបបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា។

SmartScale នឹងចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០១៩ សម្រាប់រយៈពេលបីខែ។ ក្រុមហ៊ុនអាជីវកម្មទើបចាប់ផ្ដើមថ្មីដែលមានមូលដ្ឋាននៅកម្ពុជាចំនួន ១៥ និងទទួលបានការបណ្ដុះបណ្ដាលយ៉ាងហ្មត់ចត់ ដោយផ្អែកលើកម្មវិធីដែលរៀបចំឡើងដោយ Seedstars។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការធ្វើឲ្យកាន់តែប្រសើរឡើងពីផលិតផលទៅទីផ្សារ និងពង្រីកទំនាក់ទំនងអតិថិជន ដោយបង្កើនការផ្ទេរចំណេះដឹង និងទទួលការណែនាំពីអ្នកជំនាញ។ អ្នកជំនាញសហគ្រិនពេញម៉ោងពីរនាក់ ដែលស្ថិតនៅក្នុងលំនៅដ្ឋាន អ្នកជំនាញវិនិយោគអន្តរជាតិ និងគ្រូបង្ហាត់ថ្នាក់ជាតិ និងអន្តរជាតិជាង ២០ នឹងក្លាយជាផ្នែកមួយនៃកម្មវិធីដែលបានរចនានេះ។

លោក Bora Kem ជាដៃគូនៅ MSP បានមានប្រសាសន៍ថា៖

«ការផ្តល់ការណែនាំ និងការគាំទ្រផ្នែកបច្ចេកទេសមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការទទួលបានជោគជ័យយូរអង្វែងរបស់អាជីវកម្មទើបបង្កើតថ្មី។ ជាមួយ SmartScale យើងនឹងផ្តល់ជូននូវការចាប់ផ្តើមអាជីវកម្មជាមួយអ្នកណែនាំដែលមានបទពិសោធន៍ក្នុងពេលសហការជាមួយ Seedstars ដើម្បីធ្វើកម្មវិធីបណ្ដុះបណ្ដាលក្នុងថ្នាក់ដែលល្អបំផុតបែបសកល។ យើងសង្ឃឹមថានឹងជួយសម្រួលដល់ចំណាប់អារម្មណ៍ក្នុងតំបន់លើបអាជីវកម្មក្នុងប្រទេសកម្ពុជា និងនាំពួកគេទៅកាន់ឆាកអន្តរជាតិ»។

អាជីវកម្មទើបបង្កើតថ្មី ដែលបានជ្រើសរើស នឹងមានឱកាសរីករាយជាមួយកន្លែងធ្វើការដោយឥតគិតថ្លៃនៅក្នុងបរិយាកាសដែលមានការជម្រុញ ការចូលរួមដោយសេរី ការគាំទ្រពីក្រុមហ៊ុនក្នុងស្រុក ការជួបជាមួយសហគ្រិននៅក្នុងលំនៅដ្ឋានផ្ទាល់រៀងរាល់សប្តាហ៍ ជាមួយនឹងមាតិកាប្រចាំសប្តាហ៍ដែលផ្តល់ដោយអ្នកឯកទេសជាក់ស្តែង។ ពួកគេក៏នឹងមានលទ្ធភាពទទួលបានការវិនិយោគរហូតដល់ទៅ ១០០ ០០០ ដុល្លារពី Smart Axiata Digital Innovation Fund (SADIF) និងបណ្តាញអ្នកវិនិយោគ Seedstars ព្រមទាំងទទួលបានអត្ថប្រយោជន៍បច្ចេកវិទ្យា ដែលមានតម្លៃរាប់ពាន់ដុល្លារដូចជា Xero HubSopt និង Amazon Web Services។

លោកស្រី Kate Heuisler ប្រធាននៃ Development Innovations បានមានថ្លែងថា៖ 

«យើងចង់គាំទ្រសហគ្រិនលើមាគ៌ាឆ្ពោះទៅរកការពឹងផ្អែកដោយខ្លួនឯង ជាពិសេសអ្នកដែលត្រូវការការណែនាំជាច្រើនពីអ្នកជំនាញការនៅក្នុងវិស័យវិនិយោគ ដើម្បីទទួលបានអតិថិជនកាន់តែច្រើន ហើយបង្កើនប្រាក់ចំណូល និងចុងក្រោយទទួលបានហិរញ្ញប្បទាន ឬការវិនិយោគ»។
កម្មវិធី «SmartScale»

លោក Thomas Hundt នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ 

«សហគមន៍នៃអាជីវកម្មទើបបង្កើតថ្មីបានប្រាថ្នាចង់បានកម្មវិធីបែបនេះ ដែលនឹងដើរតួជាស្ពានសម្រាប់អាជីវកម្មទើបចាប់ផ្ដើមថ្មីក្នុងស្រុក ឈានទៅរកដំណាក់ការលូតលាស់។ ក្រុមហ៊ុន Smart មានសេចក្តីសោមនស្សរីករាយដែល MSP ជាមួយការគាំទ្រពីក្រុមការងារ Seedstars និង Development Innovations កំពុងសាកល្បងកម្មវិធីថ្មីនេះ ដែលជាបំណែកដ៏សំខាន់មួយនៃការធ្វើដំណើរតាមប្រព័ន្ធអេកូឌីជីថលនៅក្នុងប្រទេសកម្ពុជា។ យើងសង្ឃឹមថានឹងអាចរកឃើញ និងពង្រីកគំនិតច្ចេកវិទ្យាដ៏ល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
កម្មវិធី «SmartScale»
កម្មវិធី «SmartScale»

កម្មវិធីនឹងបើកនៅថ្ងៃទី ១០ ខែមេសា។ សម្រាប់ព័ត៌មានបន្ថែម និងការធ្វើបច្ចុប្បន្នភាពលើ SmartScale សូមចូលទៅកាន់ smartscalekh.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]