មនុស្សស្រី រមែងគិតដល់គ្រួសារមុនជានិច្ច ជាពិសេសគឺ ប្ដី និងកូនរបស់នាង ដែលខុសពីមនុស្សប្រុសជាប្ដីមួយចំនួន រមែងគិតដល់ពួកម៉ាក និងអ្នកក្រៅខ្លាំងជាង។

យ៉ាងណាមិញ មនុស្សប្រុសខ្លះ ពេលពួកម៉ាកហៅស៊ីផឹក គឺមិនដែលថាទេឡើយ ព្រោះគេខ្លាចពួកម៉ាក ខឹង អន់ចិត្ត លែងរាប់អាន តែគេមិនដែលគិតខ្លាចប្រពន្ធខឹង ប្រពន្ធអន់ចិត្ត ប្រពន្ធលែងចោលទេ។ 

មនុស្សប្រុសខ្លះ ហាក់ដូចឱ្យតម្លៃអ្នកក្រៅផ្ទះ ជាងប្រពន្ធកូនខ្លួនឯង។ ដឹងថាមនុស្សប្រុសមិនមែនបែបហ្នឹងទាំងអស់ តែមនុស្សប្រុសខ្លះ គឺចរិតបែបហ្នឹង សុខចិត្តឈ្លោះក្នុងផ្ទះ ន្អាលនឹងបានលេសចេញទៅក្រៅ ផឹកស៊ី ស្រីញី ហើយតាំងនិយាយថា បើប្រពន្ធចិត្តចង្អៀតបែបហ្នឹង ឱ្យទ្រាំបានយ៉ាងម៉េច? តែគេមិនដែលសួរខ្លួនឯងទេថា ហេតុអ្វីចូលចិត្តធ្វើនូវអ្វីដែលប្រពន្ធមិនចង់ឱ្យធ្វើ។

មនុស្សប្រុសពេលសប្បាយ តែងតែភ្លេចប្រពន្ធកូន ខុសពីមនុស្សស្រី ពេលសប្បាយ តែងតែនឹកគិតដល់កូន និងប្ដី ចង់ឱ្យគ្រួសារបានសប្បាយរីករាយជួបជុំគ្នា៕ 

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]