សៀមរាប៖ ជារៀងរាល់ឆ្នាំ នៅខេត្តសៀមរាបតែងមានការរៀបចំកម្មវិធីសប្បាយៗ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយក្នុងឆ្នាំនេះវិញរឹតតែប្លែកពិសេសជាងមុនទៀត។ ជាកស្តែងយើងមើលរូបភាពនៃការរៀបចំពាងទឹកតាមដងផ្លូវឯខេត្តសៀមរាប ពិតជាធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំងសឹងតែទប់ចិត្តមិនទៅលេងមិនបានតែម្តង។

ការរៀបចាំពាងទឹកជាជួរៗនៅតាមដងផ្លូវសំខាន់ៗនៅក្នុងខេត្តសៀមរាបនេះ មានទាំងការតបណ្តាញទឹកបង្ហូរដាក់ក្នុងពាង ហើយក្រុមការងារលាបថ្នាំពណ៌ពាងទឹកឡើងពណ៌ចម្រុះស្អាតគួរជាទីគយគន់តែម្តង ដើម្បីស្វាគមន៍ភ្ញៀវពីបណ្តាគ្រប់ទិសទីមកលេងទឹកកម្សាន្តនាឱកាសថ្ងៃចូលឆ្នាំថ្មីនៅពេលខាងមុខនេះ។

ការរៀបចំពាងទឹក នៅសៀមរាប
ការរៀបចំពាងទឹក នៅសៀមរាប
ការរៀបចំពាងទឹក នៅសៀមរាប
ការរៀបចំពាងទឹក នៅសៀមរាប
ការរៀបចំពាងទឹក នៅសៀមរាប
ការរៀបចំពាងទឹក នៅសៀមរាប
ការរៀបចំពាងទឹក នៅសៀមរាប
ការរៀបចំពាងទឹក នៅសៀមរាប

ជាការពិតណាស់ក្រៅពីការលេងទឹក ឆ្នាំនេះខេត្តសៀមរាបក៏បានរៀបចំកម្មវិធី « សង្ក្រាន្តសៀមរាប » ដើម្បីអបអរសារទរថ្ងៃបុណ្យចូលឆ្នាំខ្មែរយ៉ាងកក្រើករយៈពេល ៣ថ្ងៃពេញតែម្តងផងដែរ ដោយរួមមានកម្មវិធីសប្បាយៗបែបវប្បធម៌ប្រពៃណីចម្រុះជាច្រើនមុខពីព្រឹកទល់យប់ ចាប់ពីថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ នៅតំបន់ព្រះអង្គចេកព្រះអង្គចម មុខសួនច្បារព្រះរាជដំណាក់។ ក្នុងនោះកម្មវិធីដ៏កក្រើក និងរំភើបរួមមាន៖ ការលែងល្បែងប្រជាប្រិយខ្មែរ និងការបង្ហាញវប្បធម៌ខ្មែរ ភូមិអាហារនៃក្តីស្រលាញ់ ដែលមានការតាំងបង្ហាញម្ហូបអាហារ និងបង្អែមប្រចាំខេត្តសៀមរាបចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងភ្លក់រសជាតិ កម្មវិធីភូមិខ្ញុំ និងតោះៗលេងទឹក ការដាក់តាំងបង្ហាញជ្រូកយក្ស ការតាំងបង្ហាញនូវក្រមាខ្មែរ និងស្នាដៃផលិតផលសិប្បកម្មស្ត្រីខ្មែរ និងកម្មវិធីជាច្រើនទៀតដើម្បីបង្កើតភាពរីករាយ រួមទាំងលើកតម្កើងអរិយធម៌ សិល្បៈ វប្បធម៌ ទំនៀមទំលាប់ ជំនឿ សាសនា និងប្រពៃណីខ្មែរឱ្យមហាជនជនទូទៅ និងភ្ញៀវទេសចរអន្តរជាតិបានធ្វើការស្វែងយល់បន្ថែមទៀតផង។

ហើយរឹតតែអស្ចារ្យនោះ ពេលរាត្រីវិញក៏មានការប្រគំតន្ត្រីយក្សដ៏ធំ និងពិសេសផងដែរនោះគឺ « សង្ក្រាន្តសៀមរាប GANZBERG Uber Concert » ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ GANZBERG ។ កម្មវិធីពិសេសនេះនឹងចាប់ផ្តើមចាប់ពីម៉ោង៦ល្ងាចតទៅ នៅក្នុងបរវេណ ផ្សារផាមកុងតឺន័រ ទីរួមខេត្តសៀមរាប ដែលចូលរួមដោយតារាល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនដួងដូចជា៖ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ឆន សុវណ្ណរាជ សុខ ស្រីនាង នីកូ សុខ សីឡាលីន សួស វីសា វីឌីណែត Step នី រតនា ឈិន ម៉ានិច្ច ថែល ថៃ គ្រី ថៃពៅ ចំរើន សុភ័ក្រ វណ្ណ ផល្លី និង រ៉េត ស៊ូហ្សាណា ថែមទាំងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ហង្សមាស HD TV ផងដែរ។

សង្ក្រាន្តសៀមរាប GANZBERG Uber Concert

ចូលរួមកម្សាន្តសប្បាយទាំងពេលព្រឹក ដល់យប់ដឹងតែទទួលបានភាពរីករាយខ្លាំង ជាមួយនឹងការអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

ហ្គែនស៏បឺគ ឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ឆ្នាំ ២០១៧ ២០១៨និង ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]