ភ្នំពេញ៖ តាមដឹងដូចជាមិនសូវឃើញមានក្រុមហ៊ុនណាច្រើនឡើយ ដែលហ៊ានចំណាយរាប់សិបម៉ឺនចូលរាប់លានដុល្លារ ដើម្បីចែករង្វាន់លើកទឹកចិត្តដល់សមាជិក និង អ្នកតំណាងចែកចាយផលិតរបស់ខ្លួន។ ប៉ុន្តែមួយក្នុងចំណោមនេះ គឺក្រុមហ៊ុន អអេហ្វ៣វើលដ៍ បានធ្វើការចែកជូនរង្វាន់ពិតៗ ទៅតាមការសន្យា និងផែនការ។

ពិតជាអស្ចារ្យយ៉ាងខ្លាំងចំពោះសមាជិក និងអ្នកចូលរួមដែលទទួលរង្វាន់ធំៗយ៉ាងច្រើនក្នុ រាត្រីពណ៌ស្វាយ អអេហ្វ៣វើលដ៍ ខេមបូឌា (RF3 World Cambodia) កាលពីយប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៩ ដែលទទូលនូវរង្វាន់រថយន្តទំនើប ម៉ូតូស៊េរីថ្មីឆ្នាំ ២០១៩ និងដំណើរកម្សាន្តក្រៅប្រទេស សង្ហឹបុរី និងភូកេត។

លោក វណ្ណ សុភានោ នាយកគ្រប់គ្រងប្រចាំកម្ពុជាបានថ្លែងថា៖

«ក្រុមហ៊ុន អអេហ្វ៣វើលដ៍ ដោយមើលពិនិត្យ និងធ្វើតាមការសន្យានៃផែនការរបស់ក្រុមហ៊ុននោះ ខ្ញុំបាទតំណាងក្រុមហ៊ុនធំពីប្រទេសម៉ាឡេស៊ី ធ្វើការចែករង្វាន់ជាច្រើនមានដូចជា រថយន្ត ២០ គ្រឿង ម៉ូតូ ១២ គ្រឿង ទូរស័ព្ទទំនើប ១០ គ្រឿង បន្តោងខ្សែកមាសចំនួន ៣ ខ្សែ និងគ្រីម Firmax3 ៥០ ប្រអប់ជូនដល់សមាជិកដែលជោគជ័យតាមគោលការណ៍របស់ក្រុមហ៊ុន និងលើកទឹកចិត្តបន្តជាតំណាងចែកចាយទៅមុខ ក្នុងស្មារតីផ្តល់សេវាកម្មថែទាំងសុខភាពប្រជាពលរដ្ឋកម្ពុជាមានភាពល្អប្រសើរ រីកចម្រើន និងមានសុភមង្គល»។
កម្មវិធីរាត្រីពណ៌ស្វាយ

លោក វណ្ណ សុភានោ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានដំណើរសកម្មភាពអស់រយៈពេលជិត ៣ ឆ្នាំមកហើយ ដោយក្រុមហ៊ុនបានបើកដំណើរការរកស៊ីស្របច្បាប់ និងត្រឹមត្រូវ ផ្អែកតាមបទដ្ឋានទាំងជាតិ និងអន្តរជាតិ មិនប៉ះពាល់ដល់សុខភាពដល់ប្រជាពលកម្ពុជា។ ផលិតផលគ្រីម Firmax3 ស៊ីរ៉ូម O2max3 របស់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ មិនត្រឹមតែទទួល ស្គាល់ពីការអនុញ្ញាតចរាចរណ៍ក្នុងប្រទេសពីក្រសួងសុខាភិបាលឡើយ ផលិតផលរបស់ក្រុមហ៊ុន ក៏ទទួលបានពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋកម្ពុជាបានរយៈ ២ ឆ្នាំមកហើយដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អអេហ្វ៣វើលដ៍ ខេមបូឌា បានប្រារព្ធពិធីរាត្រីពណ៌ស្វាយ ដើម្បីធ្វើការចែករង្វាន់ធំជូនដល់សមាជិក ក្រោយវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងលោក Dato Sri Nazeri Bin Omar ប្រធានធំក្រុមហ៊ុន Rf3 World អន្តរជាតិមកអបអរ និងជាសាក្សីសម្រាប់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ រួមទាំងសមាជិកតំណាងចែកចាយនៅកម្ពុជា ។

កម្មវិធីរាត្រីពណ៌ស្វាយ

គ្រីម Firmax3 និងស៊ីរ៉ូម O2max3 គឺជាផលិតផលគ្រឿងសម្អាង ដែលផលិតតាមបច្ចេកវិទ្យាទំនើបថ្មីមួយ ដោយរូបមន្តបច្ចេកវិទ្យាណាណូ (NaNo Technology) ដែលរួមមានសារធាតុផ្សំពីរុក្ខធម្មជាតិសុទ្ធសាធចំនួន ១៣ មុខ មកពី ៣ ទ្វីប គឺទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ដែលមានតួនាទី សមត្ថភាព និងឧត្តមភាពខ្ពស់ ដើម្បីសម្រួលដល់អ្នកមានបញ្ហាសុខភាពស្បែក ជួយបន្តឹងស្បែកមុខ បំបាត់អាចម៍រុយ បំបាត់ភាពជ្រីវជ្រួញ ជួយបង្កើនអ័រម៉ូន ជួយបញ្ហាជាំមុខ មុខកើតមុន ថែរក្សាសុខភាពឲ្យស្រស់ស្រាយ ព្រមទាំងជួយរក្សាសម្រស់ឲ្យស្រស់ក្មេងជាងវ័យដោយគ្រាន់តែលាបលើជីពចរនៃដងខ្លួនយើងតែប៉ុណ្ណោះ។

លើសពីអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ជាផលិតផលមិនមានផលប៉ះពាល់ជាមួយនឹងសុខភាព សម្ផស្ស និងជាពិសេសមិនអាចប្រឆាំងទៅនឹងឱសថគ្រប់ប្រភេទទាំងថ្នាំចាក់ ថ្នាំលេប ថ្នាំចិនសែ ទាំងថ្នាំខ្មែរបុរាណផងដែរ។ ជាមួយការទទួលស្គាល់គុណភាព សុវត្ថិភាព និងឧត្តម Firmax3 និងស៊ីរ៉ូម O2max3 មានការធានា និងអះអាងពីស្ថាប័នអន្តរជាតិឱ្យចែកចាយជុំវិញពិភពលោកភ្ជាប់ជាមួយអាជ្ញាប័ត្រស្ទង់ដាអន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។

គ្រីម Firmax3 ស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរលើពិភពលោករហូតដល់ជាង ២០ ប្រទេស ក្នុងនោះរួមមាន៖ ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ូស្ស៊ី អូស្ត្រាលី ញូវស៊ីឡែន។

ជាការគួរឲ្យកត់សម្គាល់ ថ្វីបើប្រទេសកម្ពុជាតូច និងមានប្រជាជនតិចក៏ពិតមែន ប៉ុន្តែការនាំចូលផលិតផលគ្រឿងសម្អាងគ្រីម Firmax3 និងស៊ីរ៉ូម O2Max3 មានវិសាលភាព និងទីផ្សារទូលំទូលាយគួរឱ្យជាទីមោទនភាពបំផុត និងមានចំណាត់ថ្នាក់លំដាប់លេខ ២ ក្នុងចំណោមជាង ២០ ប្រទេសខាងលើ៕

ការប្រគល់រង្វាន់លើកទឹកចិត្ត
ការប្រគល់រង្វាន់លើកទឹកចិត្ត
ការប្រគល់រង្វាន់លើកទឹកចិត្ត
កម្មវិធីរាត្រីពណ៌ស្វាយ
កម្មវិធីរាត្រីពណ៌ស្វាយ
កម្មវិធីរាត្រីពណ៌ស្វាយ
កម្មវិធីរាត្រីពណ៌ស្វាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]