ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែនបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្នុងគម្រោង ដឹ លែន ម៉ាក ២៧១ ភ្ជាប់មកផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ដែលចាក់កៅស៊ូប្រវែង៧៥៣ ម៉ែត្រ ដោយក្រុមហ៊ុន ជីប ម៉ុង លែន ក្រោមការចូលរួមរបស់ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ជាអធិបតី និងសាក្សីក្នុងពិធីសម្ពោធនេះកាលពីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។ 

ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ត្រូវបានជួសជុលដោយក្រុមហ៊ុន ជីប ម៉ុង លែន តាមរយៈការអ៊ុតកៅស៊ូបេទីមីន័រប្រវែង៧៥៣ម៉ែត្រ  ដើម្បីសម្រួលឲ្យមានចរន្តសរសៃឈាមនៃការធ្វើចរាចរបានល្អប្រសើរ ដោយភ្ជាប់ទៅវិថីសំខាន់ៗ ដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងមហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។ 

ផ្លូវក្នុងគម្រោង ដឹ លែន ម៉ាក ២៧១ ភ្ជាប់មកផ្លូវអ្នកឧកញ៉ា ហ៊ុន នាង បើកឲ្យដំណើរការ
ផ្លូវក្នុងគម្រោង ដឹ លែន ម៉ាក ២៧១ ភ្ជាប់មកផ្លូវអ្នកឧកញ៉ា ហ៊ុន នាង បើកឲ្យដំណើរការ
ផ្លូវក្នុងគម្រោង ដឹ លែន ម៉ាក ២៧១ ភ្ជាប់មកផ្លូវអ្នកឧកញ៉ា ហ៊ុន នាង បើកឲ្យដំណើរការ
ផ្លូវក្នុងគម្រោង ដឹ លែន ម៉ាក ២៧១ ភ្ជាប់មកផ្លូវអ្នកឧកញ៉ា ហ៊ុន នាង បើកឲ្យដំណើរការ

ថ្លែងក្នុងកម្មវិធីសម្ពោធ លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា ៖

«ជីប ម៉ុង លែន មិន​ត្រឹម​តែ​សាង​សង់​លំនៅដ្ឋាននោះ​ទេ យើងថែមទាំង​កសាង​សហគមន៍​មួយ​ប្រ​កបដោយ​ផាសុកភាពសម្រាប់បងប្អូនដែលរស់នៅក្នុងគម្រោងនេះ និងធ្វើយ៉ាងណាសម្រួលដល់ចរាចរណ៍និងបញ្ចៀសការកកស្ទះពេលធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់យើងផងដែរ»។
លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន

គួរបញ្ជាក់ផងដែរថា ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ដែលកែលម្អដោយក្រុមហ៊ុន ជីប ម៉ុង លែន ភ្ជាប់ទៅនឹង គម្រោង ដឹ លែន ម៉ាក ២៧១ (The Landmark 271) ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំ៤៣ហិកតា ជាមួយនឹងច្រកចេញចូលធំៗចំនួន៥ ដែលអាចឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ២៧១ ផ្លូវ៣៧១ អាចមានលទ្ធភាពធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងគម្រោង ដឹ លែន ម៉ាក ២៧១(The Landmark 271) ដោយសេរី ទៅកាន់ផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានយ៉ាងងាយស្រួល៕

ផ្លូវក្នុងគម្រោង ដឹ លែន ម៉ាក ២៧១ ភ្ជាប់មកផ្លូវអ្នកឧកញ៉ា ហ៊ុន នាង បើកឲ្យដំណើរការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]