ភ្នំពេញ៖ បើចាប់ផ្តើមនិយាយពីគ្រឿងអេឡិចត្រូនិក ប្រហែលជាមានបងប្អូនជាច្រើនបានស្គាល់ម៉ាក Panasonic ច្បាស់ជាមិនខានឡើយ ពីព្រោះ Panasonic គឺជាម៉ាកដ៏ល្បីឈ្មោះមួយរបស់ប្រទេសជប៉ុន និងចាប់ផ្តើមមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំង១៩៦០ ក្រោមស្លាកសញ្ញាម៉ាក National ហើយក៏បានផ្លាស់ប្តូរពីម៉ាក National មកជាម៉ាក Panasonic នៅក្នុងឆ្នាំ ១៩៨៥។

ក្រុមហ៊ុន Panasonic មានផ្គត់ផ្គង់នូវគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនប្រភេទ មានតាំងពីទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍ផ្ទះបាយ រហូតដល់ឧបករណ៍ថែរក្សាសម្រស់ទៀតផងដែរ។

ដើម្បីអបអរសាទរក្នុងឱកាសចូលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងពេលខាងមុខនេះ ក្រុមហ៊ុន Panasonic មានកម្មវិធីផ្តល់រង្វាន់ជាច្រើនយ៉ាងសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួនដែលមានដូចជា៖ រង្វាន់ជាសាច់ប្រាក់សុទ្ធ កាតទូរស័ព្ទ និងរង្វាន់គឿងអេឡិចត្រូនិកជាច្រើនប្រភេទទៀត ដោយគ្រាន់តែអតិថិជនទាំងអស់អញ្ជើញទៅកាន់សាខាចែកចាយម៉ាក Panasonic ដែលមាននៅក្រុមហ៊ុន ស៊ុនស៊ីមិចកូ (Sunsimexco) ក្រុមហ៊ុនខេហ្វ័រ (Kfour) ផ្សារទំនើប អ៊ីអន ខេមបូឌា (AEON Cambodia) និងក្រុមហ៊ុន Nojima Cambodia។

គួរបញ្ជាក់ផងដែរថា រាល់ការផ្តល់ជូននូវមហារង្វាន់ដ៏អស្ចារ្យនេះ Panasonic នឹងចាប់ផ្តើមផ្តល់ជូនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ ឬក៏រហូតដល់រង្វាន់អស់ពីស្តុកតែម្តង។

រាល់អតិថិជនទាំងអស់អាចរកទិញនូវឧបករណ៍គ្រឿងអេឡិចត្រូនិកប្រើប្រាស់ផ្សេងៗ ដែលជាម៉ាក Panasonic ពីហាងដែលមានផ្តល់ប័ណ្ណធានាពីគ្រប់សាខាដូចខាងក្រោមនេះ ក្រុមហ៊ុន ស៊ុនស៊ីមិចកូ (Sunsimexco) ក្រុមហ៊ុនខេហ្វ័រ (Kfour) ផ្សារទំនើប អ៊ីអន ខេមបូឌា (AEON Cambodia) និងក្រុមហ៊ុន Nojima ។

រាល់ព័ត៌មានលម្អិតលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់គេហទំព័រ Facbook Page “Panasonic Cambodia” និងធ្វើការចុច LIKE ដើម្បីទទួលបាននូវព័ត៌មានថ្មីនៃការផ្តល់ជូនយ៉ាងពិសេសជាច្រើនទៀត នៅតាមបណ្តាហាងជាដៃគូពាណិជ្ជកម្មខាងលើ។

លោកអ្នកក៏អាចអញ្ជើញមកកាន់ដោយផ្ទាល់នៅឯអាគារមជ្ឈមណ្ឌលសេវាកម្ម Panasonic រាជធានីភ្នំពេញ ផ្ទះលេខ ៣២៧-៣២៩ មហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ឬក៏ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ២១៥ ៥០៣។

Panasonic គឺជាម៉ាកដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩១៨ ដោយលោក Konosuke Matsushita រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេល ១០០ ឆ្នាំមកហើយ រាល់ឧបករណ៍អេឡិចត្រូនិចត្រូវបានផលិតឡើងដោយបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ហើយជាពិសេសរាល់ការផលិតតែងតែបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ពីមួយឆ្នាំទៅមួយឆ្នាំដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អតិថិជន ផ្តល់នូវសុខមាលភាពក្នុងការរស់នៅទាន់សម័យ និងជាពិសេសទៅទៀតគឺ Panasonic មានផ្នត់គំនិតគិតគូរដល់បរិស្ថាន និងមនុស្សជុំវិញខ្លួនជានិច្ច។

គួរបញ្ជាក់ថារាល់ការទិញផលិតផលម៉ាក Panasonic ទាំងអស់ពីក្រុមហ៊ុនមានផ្តល់ជូននូវប័ណ្ណធានា​​ ដើម្បីផ្តល់នូវទំនុកចិត្តលើគុណភាព និងសេវាកម្ម។ សូមកុំភ្លេចសួររកប័ណ្ណធានារាល់ពេលទិញនូវផលិតផលម៉ាក Panasonic៕ 

ប្រូម៉ូសិនពីក្រុមហ៊ុន Panasonic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]