ខេត្តកែប៖ អស្ចារ្យមែន នៅឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនស្រាបៀរអង្គរ និងភេសជ្ជៈ Pepsi បានសហការគ្នាជាមួយអាជ្ញាធរខេត្តកែប រៀបចំកម្មវិធីសង្ក្រាន្តដ៏ធំមួយនៅខេត្តកែប ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ខាងមុខនេះ។

សង្រ្កាន្តកែបលើកទីមួយដ៏ធំសម្បើមនេះ មានការប្រគំតន្ត្រីខ្នាតធំជាមួយការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានកម្មវិធី កម្សាន្តដ៏ច្រើនដូចជា ការតាំងពិព័រណ៍ពាណិជ្ជកម្ម ដែលមានលក់ផលិតផលជាច្រើនប្រភេទ ការរាំកម្សាន្តអមដោយការលេងល្បែងប្រជាប្រិយខ្មែរពីសំណាក់ក្រុមយុវជន ស.ស.យ.ក ខេត្តកែបផងដែរ។ 

មិនតែប៉ុណ្ណោះ ក្រៅពីកម្មវិធីរាំកម្សាន្តបែបប្រពៃណី ក៏មានការរាំលេងបែបសម័យនិយម តាមរយៈ DJ ល្បីៗ ជាមួយការរៀបចំឱ្យមានការបាញ់ទឹកបំបាត់ភាពក្តៅស្អុះស្អាប់ក្នុង «តំបន់ត្រជាក់ចិត្ត» ផងដែរ។

អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនក៏បាននាំយកកម្មវិធី «ភ្លក្សប៉ិបស៊ី ភ្លក្សរសជាតិដ៏អស្ចារ្យ» «The Pepsi Taste Challenge» ដែលបង្កើតបានជាទស្សនីយភាពមួយទៀត កាន់តែប្លែក កាន់តែសប្បាយ ញ៉ាំងព្រឹត្តិការណ៍ទាំងមូលឱ្យកាន់តែទាក់ទាញ ដោយអ្នកចូលរួមទាំងអស់នឹងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើន ពីការភ្លក្សរសជាតិប៉ិបស៊ី និងការលែងហ្គេមកម្សាន្ត៕

ដូច្នេះកុំភ្លេចបបួលមិត្តភក្តិ បងប្អូន និងញាតិមិត្តជិតឆ្ងាយទាំងអស់ទៅចូលរួមឱ្យបានច្រើនកុះករណ៎ា!

សង្រ្កាន្តខេត្តកែប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]