អបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះ ពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection ហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក។

GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ

ឆ្នាំថ្មីនេះពិតជាពិសេសអស្ចារ្យដោយស្រាបៀរ GANZBERG បានរៀបចំមហាព្រឹត្តិការណ៍ធំៗចំនួន ២ទីតាំង ដំណាលគ្នានៅក្នុងខេត្តសៀមរាប និងបាត់ដំបង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះមានទាំងកម្មវិធីសប្បាយៗជាច្រើន និងការប្រគំតន្ត្រីខ្នាតយក្ស «មហាសង្ក្រាន្ត GANZBERG Uber Concert » រយៈពេល ៣យប់៣ថ្ងៃពេញតែម្តង។ ហើយកាន់តែពិសេសនោះគឺជាពេលវេលាដ៏រំភើបរីករាយដើម្បីប្រារព្ធពិធីអបអរសារទរការឈ្នះមេដាយមាសថ្មីកម្រិតគុណភាពពិភពលោកក្នុងឆ្នាំ ២០១៩ នេះរបស់ស្រាបៀរ GANZBERG ទៀតផង។

សង្ក្រាន្តបាត់ដំបង
សង្ក្រាន្តសៀមរាប

គួរឱ្យដឹងផងដែរថា ស្រាបៀរ GANZBERG ធ្លាប់មានប្រវត្តិដ៏អស្ចារ្យនៃអ្នកផលិតជនជាតិអាល្លឺម៉ង់ដែលមានល្បីល្បាញដោយសារតែគុណភាពស្រាបៀរ និងរសជាតិឈ្ងុយឆ្ងាញ់លើសពីស្រាបៀរធម្មតា។ គ្រប់ដំណក់នៃស្រាបៀរ GANZBERG ផលិតចេញពីគ្រឿងផ្សំលេខ ១ លំដាប់ថ្នាក់ពិភពលោកពីប្រទេសអាល្លឺម៉ង់។ ហើយមុនការទទួលបានផលិតផលសម្រច គ្រប់ការផលិតពោរពេញទៅដោយការទទួលខុសត្រូវខ្ពស់ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់បន្សុទ្ធនៃស្រាបៀរអាល្លឺម៉ង់ ដែលមានអាយុកាល ៥០០ឆ្នាំមកហើយ ។ ជាលទ្ធផលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសកម្រិតពិភពលោកជាបន្តបន្ទាប់ក្រោមការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ពីស្ថាប័នកំពូល Monde Selection រយៈពេល ៣ឆ្នាំជាប់ៗគ្នាមកហើយរហូតដល់ឆ្នាំ ២០១៩ នេះ៕

GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]