ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានរកឃើញអតិថិជន ដែលមានសំណាងបីរូបទៀតហើយ ពីការចាប់រង្វាន់លើកទីបួន ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Soriya Center Point កាលពីថ្ងៃ ៥ មីនា សប្តាហ៍មុន។ អតិថិជនដែលមានសំណាងទាំងបីរូបនៅក្នុងសប្តាហ៍នេះ គឺសុទ្ធតែជាអតិថិជនដែលទិញស្មាតហ្វូន Huawei អេ 7។ អតិថិជនឈ្មោះ ជីន ទិញពីហាង ទីសារិទ្ធ 2 បានឈ្នះរង្វាន់ម៉ូតូ Zoomer X ១ រង្វាន់ ចំណែកឯអតិថិជនឈ្មោះ ឈុន យ៉ានី ដែលបានទិញពីហាង Amazon បានឈ្នះទូរទស្សន៍ Smart TV 43 អ៊ីញ ១ រង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ មួយរង្វាន់ទៀតបានទៅលើ ឲអតិថិជនឈ្មោះ ហេង សីហា ដែលបានទិញពីហាង ទីសារិទ្ធ 2។ អស់ទាស់ហ្មង! ការចាប់ឆ្នោតលើកនេះ អតិថិជនរបស់ Huawei ដល់ទៅពីររូប ដែលទិញពីហាង ទីសារិទ្ធ 2 បានឈ្នះរង្វាន់ម៉ូតូផង និងទូរទស្សន៍ផង។

អ្នកឈ្នះរង្វាន់ទូរស័ព្ទដៃ

ក្នុងការចាប់ឆ្នោតលើកទីបួននេះ មានអតិថិជនសំណាងជាច្រើនរូបដែលមិនបានលើកទូរស័ព្ទរបស់ក្រុមហ៊ុននៅពេលកំពុងផ្សាយផ្ទាល់ និងមួយចំនួនទៀតដាក់លេខទូរស័ព្ទមិនបានត្រឹមត្រូវ។ ដូច្នេះបន្ទាប់ពីការទំនាក់ទំនងទៅបីដង មិនមានការឆ្លើយតប ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់រកអតិថិជនសំណាងថ្មីបន្តទៀត។ ការចាប់ឆ្នោតលើកនេះ ហាក់បីដូចជាមានភាពស្វិតស្វាញណាស់ទម្រាំតែបានអតិថិជនសំណាងទាំងបីរូបនេះ។

អ្នកឈ្នះរង្វាន់ទូរស័ព្ទដៃ

ក្រៅពីការចាប់រង្វាន់លើកទីបួននេះ យើងក៏មានការប្រគល់រង្វាន់ជូនដល់អតិថិជនដែលបានឈ្នះកាលពីលើកទីបីផងដែរ។ ក្រុមហ៊ុនបានដឹកម៉ូតូ Zoomer X ១ រង្វាន់ ទៅប្រគល់ជូនអតិថិជនឈ្មោះ ពៅ ស្រនិច ដល់ផ្ទះតែម្តងនៅក្រុងតាខ្មៅ។ ដំបូងឡើយ កញ្ញាហាក់បីដូចជាមិនសូវជឿថាមានសំណាងឈ្នះរង្វាន់នេះសោះ នៅពេលក្រុមហ៊ុនធ្វើការទំនាក់ទំនងទៅ ប៉ុន្តែបន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់នៅលើ Facebook Page របស់ Huawei រួច ទើបកញ្ញាជឿជាក់ថាបានឈ្នះពិតប្រាកដមែន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានអញ្ជើញអតិថិជនពីររូប គឺលោក Jackson និងបងប្រុស សុផា ដែលបានឈ្នះទូរទស្សន៍មកប្រគល់រង្វាន់ផងដែរ។ ពួកគាត់ក៏មិនខុសពីកញ្ញា ពៅ ស្រនិច ដែរ ដំបូងឡើយពួកគាត់មិនសូវជឿនោះទេ ហើយពួកគេពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំង ដែលបានឈ្នះរង្វាន់នេះ។

ការចាប់ឆ្នោតផ្តល់សំណាង
ការចាប់ឆ្នោតផ្តល់សំណាង

ដើម្បីឆ្លើយតប និងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជន ក្រុមហ៊ុនក៏បន្ថែមការចាប់ឆ្នោតបួនលើកទៀត និងរង្វាន់បន្ថែម ពោលគឺការចាប់ឆ្នោតសរុបមានរហូតដល់ ៩ ដង។ ការចាប់ឆ្នោតចាប់ពីការលើកទី៥ ដល់ការចាប់លើកទី ៨ ក៏ជាការចាប់បីរង្វាន់គឺ ម៉ូតូ ១ គ្រឿង និងទូរទស្សន៍ ២ រង្វាន់ ក្នុងមួយលើកៗដូចគ្នា ដែលធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង។ ការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែ កក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV។

កាន់តែពិសេសទៅទៀតនោះ អតិថិជនដែលទិញ Huawei អេ5s និង Huawei P30 Lite ក៏មានឱកាសចូលរួមការចាប់រង្វាន់ផងដែរ។ ដូចច្នេះអ្នកគ្រាន់តែទិញស្មាតហ្វូនម៉ូដែលណាមួយ ក្នុងចំណោមម៉ូដែលទាំងប្រាំ ដូចជា Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវដូចជាឈ្មោះ លេខទូរស័ព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ $339៕ 

អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!

អ្នកឈ្នះរង្វាន់ម៉ូតូ

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
Website: https://consumer.huawei.com/kh/ 
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL 
Instagram: https://www.instagram.com/huaweimobilekh/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]