ភ្នំពេញ៖ ​ក្រោមការដឹកនាំរៀបចំដោយអគ្គរាជទូតសុឆន្ទៈសិស្ស និងគណៈកម្មាការកិច្ចការសង្គមរបស់ IDP និង ACE កាលពីថ្ងៃទី ០៧ ខែមេសា កន្លងទៅ មជ្ឍមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី) បានប្រារព្ធកម្មវិធីសប្បុរសធម៌អបអរបុណ្យចូលឆ្នាំខ្មែរលើកទី៥ របស់ខ្លួន នៅសាលាអេស៊ីអ៊ី ទីតាំងទួលទំពូង ដែលបានបង្ហាញនូវភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីរបស់ខ្មែរយើងជាច្រើន។

ពិធីរាប់បាត្រព្រះសង្ឃចំនួន ៧០ អង្គ

គួរកត់សម្គាល់ថាកម្មវិធីបានប្រព្រឹត្តិទៅដោយមានការទេសនាផ្ដល់ឱវាទដោយព្រះភិក្ខុសត្យមុនីបុត្តោ ជា សុមាលា (មាលាវិទ្យុអគ្គនាយកព្រះ) ពិធីប្រគេនទេយ្យទាន និងរាប់បាត្រព្រះសង្ឃចំនួន ៧០ អង្គផងដែរ។ អ្នកចូលរួមទាំងអស់បានទទួលទានអាហារថ្ងៃត្រង់ និងភ្លក់រសជាតិម្ហូបអាហារបែបខ្មែរ (នំបញ្ចុក) ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជុំគ្នា ទស្សនានូវម៉ូតសម្លៀកបំពាក់របស់ខ្មែរយើងទៅតាមសម័យកាលនីមួយៗ (ចាប់ពីសម័យមុនអង្គររហូតដល់សម័យឧត្ដុង្គ) ទស្សនាឧបករណ៍តន្រ្តីបុរាណផងដែរ។ លើសពីនេះទៅទៀតអ្នកចូលរួមទទួលបាននូវអារម្មណ៍រំភើពរីករាយ ដោយមានឱកាសបានរាំលេងកម្សាន្តទៅតាមចង្វាក់ប្រពៃណី លេងល្បែងប្រពៃណីជាច្រើន ហាត់យូហ្គាជាមួយគ្រូមានជំនាញ និងទស្សនាការតាំងពិព័រណ៍ស្តង់ជាច្រើន រួមមានស្តង់មកពីស្ថាប័ន ដែលបានឧបត្ថម្ភកម្មវិធី ស្តង់លក់ម្ហូបអាហារបែបខ្មែរ ភេសជ្ជៈ និងវត្ថុអនុស្សារីយ៍ដើម្បីជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌នេះផងដែរ។

ការលេងល្បែងប្រជាប្រិយរបស់សិស្សានុសិស្ស
ការតាំងបង្ហាញឧបករណ៍តន្រ្ដីបុរាណខ្មែរ
ការតាំងបង្ហាញសិល្បៈគំនូរ

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៤ ខែមេសា កន្លងទៅ ស្ថាប័ន IDP /ACE បានឈ្នះពានរង្វាន់ចំនួន ២ នៅក្នុងកិច្ចប្រជុំកំពូល CSR ប្រចាំឆ្នាំលើកទី ១១ និងពានរង្វាន់ឆ្នាំ ២០១៩ ដែលជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ CSR ដ៏មានកិត្យានុភាពបំផុតរបស់អាស៊ី ដែលបានធ្វើឡើងនៅទីក្រុងគូជីង ប្រទេសម៉ាឡេស៊ី។

គណៈកម្មការកិច្ចការសង្គមរបស់ IDP និង ACE 


គួររំលឹកផងដែរថា រាល់ថវិកាដែលប្រមូលបានពីកម្មវិធីនេះនឹងយកទៅសាងសង់បង្គន់អនាម័យ និងអណ្ដូងទឹកនៅសាលារៀននៅតាមបណ្ដាខេត្តនានា។ លោកស្រី ជា ចិន្តាមុន្នី តំនាងឲ្យគណៈកម្មការកិច្ចការសង្គមរបស់ IDP និង ACE បានមានប្រសាសន៍ថា៖ 

«យើងមានការរីករាយខ្លាំងណាស់ក្នុងការប្រារព្ធកម្មវិធីសប្បុរសធម៌អបអរបុណ្យចូលឆ្នាំខ្មែរនេះទ្បើង ដែលមិនត្រឹមតែជាការលើកស្ទួយវប្បធម៌ខ្មែរប៉ុណ្ណោះទេ តែវាក៏ជាព្រឹត្តិការណ៍ប្រកបដោយភាពរីករាយ និងអាចជួយដល់សហគមន៍ដើម្បីពង្រឹងស្មារតីទទួលខុសត្រូវសង្គមឲ្យកាន់តែរឹងមាំផងដែរ»។

អគ្គរាជទូតសុឆន្ទៈសិស្សម្នាក់របស់យើងម្នាក់ក៏បានលើកទ្បើងដែរថា៖ 

«វាពិតជាបទពិសោធន៍មួយដ៏អស្ចារ្យ ដែលបានជួយរៃអង្គាសថវិកាសម្រាប់មូលនិធិសប្បុរសធម៌ និងគាំទ្រប្រជាជននៅតំបន់ជនបទនៃប្រទេសកម្ពុជា»។

យើងក៏សូមថ្លែងអំណរគុណផងដែរ ដល់ក្រុមហ៊ុន សាកលវិទ្យាល័យ និងស្ថានប័នមួយចំនួនដូចជា៖ IDP Education (Cambodia), Monash University, Deakin College, United Knowledge, Seng Hok Heng, Baby Care, Family Printing, Kim Decoration, Kam House, Click Printing, Kundalini Yoga Cambodia, Pakka and Khmerload ដែលបានជួយគាំទ្រកម្មវិធីសប្បុរសធម៌នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]