ភ្នំពេញ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ០១៩ Grab (ហ្គ្រេប) ដែលជាកម្មវិធីដំឡើងលើទូរស័ព្ទឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃនេះបានប្រកាសពីការផ្តល់អត្ថប្រយោជន៍ថ្មីជាច្រើនលើការធ្វើដំណើរសម្រាប់អតិថិជន Grab Platinum និង Grab Gold ក្នុងប្រទេសកម្ពុជា និងការធ្វើដំណើរទូទាំងតំបន់អាស៊ីអាគ្នេយ៍។ 

Grab បានចុះហត្ថលេខាជាមួយនឹងដៃគូច្រើនជាង ១៥០ នៅឯអាកាសយានដ្ឋានធំៗជាច្រើនទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរាប់បញ្ចូលទាំងរាជធានីភ្នំពេញ និងសៀមរាបផងដែរ។ អត្ថប្រយោជន៍ទាំងនោះរួមមាន ការចូលទៅកាន់កន្លែងរង់ចាំចេញដំណើរចំនួន ៧០ កន្លែង ជាមួយនឹងអត្រាបញ្ចុះតម្លៃរហូតដល់ទៅ ៥៥% និងការបញ្ចុះតម្លៃរហូតដល់ ២០% នៅតាមភោជនីយដ្ឋាន និងហាងកាហ្វេច្រើនជាង ៨០ កន្លែង។ រាល់ការចំណាយថ្មីៗទាំងអស់អាចនឹងត្រូវបានទូទាត់តាមរយៈកម្មវិធី GrabRewards របស់ Grab។ ការផ្តល់អត្ថប្រយោជន៍ថ្មីនេះ បង្ហាញពីការពង្រីកខ្លួនដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់កម្មវិធី GrabRewards ចាប់តាំងពីការដាក់ឲ្យកម្មវិធី នេះដំណើរការក្នុងឆ្នាំ ២០១៧ មក។

នៅកម្ពុជា អ្នកប្រើប្រាស់ Grab អាចចូលសម្រាក និងពិសាអាហារនៅ Plaza Premium ទាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប។ អតិថិជនទាំងអស់ ក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃនៅភោជនីយដ្ឋាន Bon Con Chicken និងផាកកាហ្វេ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

Grab ដាក់ឲ្យដំណើរការនូវកម្មវិធីផ្តល់អត្ថប្រយោជន៍ថ្មី

លោក Ron Wong (រ៉ុន វ៉ង) អគ្គនាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Grab Cambodia មានប្រសាសន៍ថា៖ 

«ទិន្នន័យរបស់ Grab បង្ហាញថា អាកាសយានដ្ឋានជាតិក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងទៅទទួលអ្នកដំណើដ៏ច្រើនបំផុតនៅកម្ពុជា និងទូទាំងតំបន់នេះ។ ស្របពេលដែលការធ្វើដំណើរគឺជាផ្នែកដ៏សំខាន់នៃជីវិតរស់នៅអតិថិជនរបស់យើង បច្ចុប្បន្នយើងមានបំណងក្នុងការផ្តល់នូវបទពិសោធដ៏អស្ចារ្យមួយសម្រាប់អ្នកធ្វើដំណើរទាំងអស់នៅអាស៊ីអាគ្នេយ៍។ តាមរយៈសេចក្តីប្រកាសនៅថ្ងៃនេះ យើងកំពុងតែពង្រីកខ្លួនពីការផ្តល់ជូនបទពិសោធទូទាត់យ៉ាងរលូន និងការដំណើរប្រកបដោយសុវត្ថិភាពទាំងទៅ និងមក ពីអាកាសយានដ្ឋានរហូតដល់ការផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើននៅឯអាកាសយានដ្ឋាន»។

វិស័យទេសចរណ៍កំពុងតែរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលទីផ្សារធ្វើដំណើរសរុបជាមួយ របស់តំបន់នេះ ត្រូវបានប៉ាន់ស្មានថាមានទឹកប្រាក់ប្រមាណជាង ១៤៩ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៧។ អ្វីដែលពិសេសនោះគឺថា ការធ្វើដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរំពឹងទុកថានឹងមានប្រជាប្រិយភាពកាន់តែខ្លាំងសម្រាប់តំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។ បើយោងទៅ តាមលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) អ្នកធ្វើដំណើរទៅក្នុងតំបន់អាស៊ានក្នុងឆ្នាំ ២០១៥ មានរហូតដល់ទៅ ៤២ ភាគរយ ក្នុងចំណោមចំនួនអ្នកទេសចរណ៍សរុបក្នុងតំបន់នេះ។ បើយោងទៅតាម ទិន្នន័យស្រាវជ្រាវទីផ្សារបស់ Grab អ្នកធ្វើដំណើរមកពីអាស៊ានមានការធ្វើដំណើរច្រើនជាង ៣៧ លានដង៕

Grab

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]