WARNING: GRAPHIC IMAGES 

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ បាន​រង​របួស​រយះ​កំភួនជើង​ឆ្វេង ដោយសារ​តែ​ជន​ប្រមឹក​ម្នាក់​ដេញ​កាប់​ប្រពន្ធ​មិន​ទាន់ ក៏​ងាក​មក​កាត់​ក្មេង​ស្រី បណ្ដាល​ឲ្យ​រង​របួស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​០៧ ខែមេសា​នេះ នៅ​ភូមិ​តា​កាន់ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ។

លោក​ប៉ែន សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជល​គី​រី បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​បង្ក​ឈ្មោះ សូត្រ សេក អាយុ​៥៦​ឆ្នាំ បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ស្រែក​ឡូឡា​និង​ដេញ​កាប់​ប្រពន្ធ​រត់​ពេញ​ភូមិ ។ ប៉ុន្តែ​នៅ​ពេល​ដេញ​កាប់​ប្រពន្ធ​មិន​ទាន់​ក៏​ត្រឡប់​បក​ក្រោយ​វិញ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ ជ្រឿ​ន គិ​ម​បួ​យ អាយុ​១៦​ឆ្នាំ កំពុង​អង្គុយ​លើ​ជណ្តើ បាន​ស្ទុះ​ទៅ​កាប់​ចំ​កំភួនជើង​ឆ្វេង បណ្ដាល​ឲ្យ​រង​របួស​ស្ទើរ​ដាច់​កំភួនជើង​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ក៏​បាន​ដេញចាប់​ជន​ដៃដល់​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​ផ្លូវច្បាប់ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ជល​គី​រី ។ 

ជុំវិញ​ករណី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា ជន​ដៃដល់ គឺ​ផឹកស្រា​ស្រវឹង​ជេរ​នឹង​រករឿង​ប្រពន្ធ​ជា​រៀងរាល់ថ្ងៃ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]