ភ្នំពេញ៖ រថយន្ត Nissan Navara PREMIUM PLUS ម៉ូដែលចុងក្រោយគេនេះត្រូវបានបាននាំមកជូនដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty ។ Ltd (“TCMC”) ដែលជាក្រុមហ៊ុនចែកចាយតែមួយគត់នៃរថយន្ត Nissan នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយនឹងបច្ចេកវិទ្យា NISSAN INTELLIGENT MOBILITY (NIM) ដែលនាំមកជូនអ្នកប្រើប្រាស់ផលិតផល Nissan នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា ពោងសុវត្ថិភាព ៧ គ្រាប់ ដើម្បីធានាដល់សុវត្ថិភាពជូនអ្នកបើកបរ និងក្រុមគ្រួសាររបស់អស់លោកអ្នក។

Nissan គឺជាម៉ាកសញ្ញាល្បីល្បាញមួយ ដែលគេទទួលស្គាល់ទូទាំងពិភពលោកអស់រយៈពេលជាង ៨០ ឆ្នាំ លើរថយន្តប្រភេទ Pickup។ Nissan Navara ក៏បានផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ ដោយវាក៏បានបំពាក់បច្ចេកវិទ្យាជាច្រើន ដើម្បីជំនួយដល់ការបើកបររបស់លោកអ្នកដូចជា Hill Start Assist (HSA) និង Hill Descent Control (HDC)។

Hill Start Assist (HSA) គឺជាមុខងារមួយក្នុងការជួយដល់ការបើកបរឡើងចំណោតខ្ពស់ ដោយវារក្សាកម្លាំងមិនឱ្យរថយន្តរអិលថយក្រោយក្នុងរយៈពេល ២ ទៅ ៣ វិនាទី ពេលដែលយើងដកជើងចេញពីហ្វ្រាំងទៅជាន់ហ្គែរវិញ។

Hill Start Assist (HSA)

Hill Descent Control (HDC) គឺជាមុខងារពិសេសមួយផងដែរ ដែលវាជួយសម្រួលដល់ការបើកបរចុះចំណោតផ្សេងៗ ដោយវារក្សាល្បឿនរថយន្តមិនឱ្យលឿនជ្រុលនោះឡើយ ពេលដែលអ្នកបើកបរចុះចំណោត ដែលវាកាត់បន្ថយការប្រើប្រាស់កម្លាំងសង្កត់ហ្វ្រាំងខ្លាំងៗ ហើយលោកអ្នកអាចផ្តោតអារម្មណ៍លើការបើកបរលើដៃចង្កូតបានយ៉ាងងាយស្រួលផងដែរ។

Hill Descent Control (HDC)

អតិថិជនទាំងអស់អាចធ្វើការមកទស្សនាផ្ទាល់ និងការបើកបរសាកល្បងបានជាមួយនឹងរថយន្ត Nissan Navara PREMIUM PLUS ម៉ូដែលថ្មី បាននៅតាមមជ្ឈមណ្ឌលដាក់បង្ហាញរថយន្តរបស់ Nissan និងតាមកម្មវិធី Roadshow ណាមួយដែលក្រុមហ៊ុន Nissan បានរៀបចំឡើង ហើយអ្វីដែលកាន់តែពិសេសនោះគឺ រថយន្តប្រភេទមានច្រើនពណ៌សម្រាប់លោកអ្នកធ្វើការជ្រើសរើសដូចជា ពណ៌ ស កាម៉ៃ ប្រផេះភ្លឺ ទឹកក្រូចស្រស់ ត្នោតភ្លឺ ទឹកប្រាក់រលោង ខ្មៅរលោង និងពណ៌ខៀវភ្លឺ។

រថយន្ត Nissan

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]