ភ្នំពេញ៖ រថយន្ត Nissan X-Trail គឺជារថយន្តមួយក្នុងចំណោមរថយន្ត ដែលពេញនិយមបំផុតរបស់ក្រុមហ៊ុន Nissan ដែលល្បីល្បាញដោយសារភាពងាយស្រួលក្នុងការប្រើប្រាស់គ្រប់ទីកន្លែងដោយបន្ថែមនូវបច្ចេកវិទ្យាឆ្លាតវៃទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Nissan ដែលធ្វើឱ្យវាក្លាយទៅជារថយន្តក្រុមគ្រួសារ សម្រាប់ដំណើរផ្សងព្រេងដ៏ល្អឥតខ្ចោះ។

ជាមួយនឹងកេរ្តិ៍ដំណែលរយៈពេល ១៧ ឆ្នាំរបស់ខ្លួន Nissan X-Trail គឺជារថយន្តលក់ដាច់បំផុតនៅលើពិភពលោកដោយសារតែរថយន្តជាង ៣,៧ លានគ្រឿងត្រូវបានលក់ចេញចាប់តាំងពីរថយន្ត Nissan X-Trail ដំបូងត្រូវបានដាក់លក់នៅឆ្នាំ ២០០០។ រថយន្ត Nissan X-Trail ម៉ូដែលថ្មីនេះត្រូវបានបាននាំមកជូនដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty ។ Ltd (“TCMC”) ដែលជាក្រុមហ៊ុនចែកចាយតែមួយគត់នៃរថយន្ត Nissan នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនកំពុងតែកំណត់នូវស្តង់ដាថ្មីមួយ នៅក្នុងពិភពនៃរថយន្តដែលផ្តល់នូវការរចនារូបរាងដ៏ទាក់ទាញ លក្ខណៈសម្បត្តិពិសេសៗ និងមុខងារឆ្លាតវៃជាច្រើនទៀតដែល Nissan មាន។ លើសពីនេះ X-TRAIL សាកសមបំផុតសម្រាប់ផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជាដោយសារតែកម្ពស់ និងទទឹងរបស់វា ជាមួយនឹងតម្លៃដ៏សមរម្យសម្រាប់គ្រួសារដែលស្វែងរករថយន្ត SUV កៅអី 5 + 2 នៅកម្ពុជា។

Nissan Intelligent Mobility: បច្ចេកវិទ្យាកម្រិតខ្ពស់

គោលដៅនៃបច្ចេកវិទ្យាវៃឆ្លាតរបស់ក្រុមហ៊ុន Nissan គឺដើម្បីធ្វើឱ្យអតិថិជនរបស់ក្រុមហ៊ុន Nissan មានទំនុកចិត្តបន្ថែមទៀត ព្រមទាំងការបង្កើនសុវត្ថិភាពលើដងផ្លូវ។ លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពថ្មីរបស់រថយន្ត Nissan X-Trail ថ្មីរួមមាន៖

Blind Spot Warning (BSW): វាជាប្រព័ន្ធសកម្មមួយដែលបានរកឃើញ ដោយវាដំណើរការនៅពេលដែលយើងបើកបរហើយមើលមិនឃើញរថយន្តនៅខាងឆ្វេង ឬខាងស្តាំ ដោយបច្ចេវិទ្យាមួយនេះវានឹងផ្តល់នូវសញ្ញា និងសម្លេងថា មានរថយន្ត ឬម៉ូតូ នៅផ្នែកខាងឆ្វេង ឬខាងស្តាំងយើង ដើម្បីឱ្យយើងត្រៀមលក្ខណៈគ្រប់គ្រាន់មុនពេលវ៉ាជែងផ្សេងៗ ។

Nissan X-Trail ថ្មី

Cross Traffic Alert (CTA): នៅពេលដែលយើងបើកចេញពីចំណតណាមួយ ហើយមិនអាចមើលឃើញគ្រប់ជ្រុងនៃផ្នែកខាងក្រោយ ដែលជាផលវិបាកមួយពេលបើកបរ ប៉ុន្តែចំពោះរថយន្ត Nissan X-TRAIL បានបំពាក់បច្ចេកវិទ្យា Cross Traffic Alert ដែលសែនស័រខាងក្រោយរបស់វាអាចចាប់យកសកម្មភាពនានា ហើយផ្តល់ដំណឹងជូនអ្នកបើកបរថាមានអ្វីឆ្លងកាត់ ឬក៏អត់។

Nissan X-Trail ថ្មី

អតិថិជនអាចអញ្ជើញមកទស្សនា និងសាកល្បងរថយន្ត Nissan X-Trail ថ្មីដែលមានលក់ច្រើនពណ៌ដូចជា ទឹកក្រូចភ្លឺ ក្រហមទុំ ស ទឹកប្រាក់ ប្រផេះ និងពណ៌ខ្មៅ ហើយលោកអ្នកអាចរកបាននៅគ្រប់ Showrooms រថយន្ត Nissan ឬនៅកន្លែងព្រឹត្តិការណ៍ដាក់បង្ហាញរថយន្ត ដែលត្រូវបានជ្រើសរើសណាមួយរបស់ក្រុមហ៊ុន Nissan។

Nissan X-Trail ថ្មី

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]