ភ្នំពេញ: កញ្ញា ឈិន មុន្នីនាថ ជាតារាដែលមហាជន ស្គាល់ថាជា “លីនីតូច” បន្ទាប់ពីនាងសម្ដែងរឿង«សិសិររដូវ» ប្រចាំទូរទស្សន៏ហង្សមាស។ ម៉្យាងទៀត នាថ ត្រូវបានគេដឹងថា នាងជាកូនស្រីបង្កើត របស់លោក ឈិន កុសល ថែមផងដែរ។

បន្ទាប់ពីនាង បានបញ្ចប់នូវការសម្ដែងរឿងនេះ គេសង្កេតឃើញតារារូបនេះមមាញឹកយ៉ាងខ្លាំងក្នុងអាជីពសិល្បៈ។ ដោយសារ មានភាពអំណោយផល ខាងផ្នែកសម្លេង ក្រៅពីអាជីពជាតារាសម្ដែងមុន្នីនាថ បានជ្រើសរើសយកការច្រៀង ដើម្បីរកចំណូលបន្ថែមទៀតផងដែរ។ នាងត្រូវបាន ទស្សនិកជនស្គាល់ តាមរយៈបទចម្រៀងមួយដែលមាន ការបកស្រាយយ៉ាងពីរោះ មានចំណងជើងថា “បងជាអ្នកណា” ។

ថ្មីៗនេះ តារាវ័យក្មេងរូបនេះ បានក្ដាប់យកបានតំណែងជាតួអង្គសំខាន់ក្នុងខ្សែភាពយន្តដ៏ធំមួយ ដែលត្រៀមចាក់បញ្ចាំងតាមបណ្ដារោងកុននានាផងដែរ។

លើសពីនេះទៅទៀត នាថ ជាតារាដែលមុខមាត់ស្រស់ស្អាត ពីធម្មជាតិ និងពោរពេញទៅដោយសមត្ថភាព ជាហេតុធ្វើឲ្យ នាងទទួលការងារជា អ្នកថតស្ពតតំណាងអោយផលិតផលជាច្រើមថែមទៀតផង។ ដូច្នេះ អាចនិយាយបានថា ឈិន មុន្នីនាថ មានជំនាញច្រើន នៅក្នុងវិស័យសិល្បៈ មិនថា សម្តែង ច្រៀង ឬក៏តារាម៉ូដែលនោះទេ គឺនាងបានទាំងអស់៕

តារាសម្ដែង ឈិន មុន្នីនាថ
សក្មភាពពេលថតបទចម្រៀង
ំមុន្នីនាថ ក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ
តារាសម្ដែងមុខស្រស់ មុន្នីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ