អង់គ្លេស៖ ក្រោយពីចំណាយពេលជាង ៦រដូវកាលនៅទឹកដី Old Trafford ជាមួយ Manchester United កីឡាករ Ander Herrera ទំនងជានឹងអាចចាកចេញពីទឹកដីអង់គ្លេស ទៅចូលរួមជាមួយក្រុមអ្នកមានបារាំង នារដូវកាល ២០១៩/២០២០ ខាងមុខនេះ។ ដោយឡែក បើយោងតាមប្រភពពីព័ត៌មានច្បាស់ការមួយនៅឯប្រទេសបារាំងបានរាយការណ៍ថា កីឡាករ Ander Herrera និងភ្នាក់ងាររបស់គេ បានយល់ព្រមចុះកិច្ចសន្យាដំបូងមួយជាមួយក្លិប Paris Saint-Germain ជាមួយការកំណត់តម្លៃប្រាក់ឈ្នួលរបស់គេនៅ Ligue 1 រួមទាំងលក្ខខណ្ឌមួយចំនួនទៀត។

កីឡាករ Ander Herrera

បើតាមប្រភពដដែលបានឱ្យដឹងថា កីឡាករ Ander Herrera នឹងទទួលបានប្រាក់ឈ្នួលថ្លៃនឿយហត់ប្រចាំសប្តាហ៍ចំនួន ២៣៣,០០០អឺរ៉ូក្នុងមួយសប្តាហ៍ ដែលស្មើនឹងជាង ១២លានអឺរ៉ូក្នុងមួយរដូវកាល។ គួរបញ្ជាក់ថា កីឡាករ Ander Herrera នឹងអាចចាកចេញពីក្លិប Manchester United ក្រោយចប់រដូវកាលនេះដោយគ្មានតម្លៃខ្លួន ស្របពេលដែលក្លិបបិសាចក្រហមក៏មិនបានចរចាក្នុងការបន្តកិច្ចសន្យាថ្មីជាមួយកីឡាកររូបនេះដូចគ្នា៕

កីឡាករ Ander Herrera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]