ភ្នំពេញ៖ រាល់រថយន្ត Nissan TERRA ម៉ូដែលថ្មីទាំងអស់ ត្រូវបាននាំមកជូនដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និងនាំចូលផ្តាច់មុខនៃរថយន្ត Nissan មកកាន់ទីផ្សារកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលពង្រឹងទីផ្សារផលិតផលរថយន្ត Nissan នៅក្នុងប្រទេសថៃ ក៏ដូចជាអាស៊ីអាគ្នេយ៍ ដោយមានការរួមបញ្ចូលទាំងការផ្តល់នូវប្រភេទកម្លាំងម៉ាស៊ីនខ្ពស់ និងបច្ចេកវិទ្យាទំនើបៗជំនួយដល់ការបើកបរ ដែលផ្តល់នូវទំនុកចិត្តសម្រាប់អតិថិជន។

Nissan TERRA 2019

ជាក់ស្តែងចំពោះរថយន្ត Nissan TERRA នេះដែលជាប្រភេទរថយន្ត SUV 7កៅអីពេញ ដែលមានភាពល្បីល្បាញអស់រយៈពេលជាង ៦០ ឆ្នាំ ទៅលើគុណភាព រួមទាំងរូបរាងដូចជា រថយន្ត Nissan Patrol, Nissan Safari, Nissan Terrrano និង Nissan Xterra។ រថយន្ត Nissan TERRA ត្រូវបានតម្លើងមកជាមួយបច្ចេកវិទ្យាវ័យឆ្លាតចុងក្រោយបង្អស់របស់ Nissan ដែលស្វែងយល់អំពីបរិស្ថានជុំវិញខ្លួន និងបច្ចេកវិទ្យាចុងក្រោយជាច្រើនទៀតដូចជា Lane Departure Warning (LDW) និង Intelligent Around View Monitor (‘i-AVM’)។

Nissan Intelligent Mobility គឺជាបច្ចេកវិទ្យាដែលធ្វើឱ្យអតិថិជន Nissan ទាំងអស់មានភាពជឿជាក់ក្នុងការបើកបរ និងមានអារម្មណ៍ថាមានសុវត្ថិភាព ដោយក្នុងនោះរួមមាន៖

Lane Departure Warning (LDW) ដែលជាបច្ចេកវិទ្យាមួយ តាមដានរាល់ការបើកបររបស់លោកអ្នក ហើយប្រសិនបើប្រព័ន្ធនោះវាចាប់បានថា អ្នកបើកបរឆ្លងទៅគន្លងផ្លូវផ្សេងនោះ វានឹងផ្តល់សញ្ញាឱ្យអ្នកភ្លាមៗតែម្តង។

i-AVM វាបានផ្តុំកាមេរ៉ាទាំង ៤ គ្រាប់ឱ្យធ្វើការរួមគ្នា ដើម្បីបង្ហាញនូវរូបភាពជុំវិញរថយន្តរបស់អ្នក ហើយវាក៏បានដើរតួជាជំនួយការដ៏ឆ្លាតវៃមួយផងដែរ នៅពេលដែលអ្នកបើកបរចូលចំណតផ្សេងៗ ជាពិសេសនៅពេលដែលអ្នកបើកបរទៅកាន់ផ្លូវដែលមានស្ថានភាពពិបាក ឬគេហៅថា Off-road។ កាមេរ៉ាទាំង ៤ គ្រាប់របស់វា មានទីតាំងដូចជា ផ្នែកខាងមុខ ផ្នែកខាងក្រោយ និងផ្នែកចំហៀងសងខាងនៃរថយន្ត ដែលវាផ្តល់នូវការបង្ហាញរូបភាព ៣៦០ ដឺក្រេ ដែលអ្នកអាចមើលឃើញដល់ផ្នែកខាងក្រោម តែម្តង។

Nissan TERRA 2019

អតិថិជនទាំងអស់អាចធ្វើការមកទស្សនាផ្ទាល់ និងការបើកបរសាកល្បងបានជាមួយនឹងរថយន្ត Nissan TERRA ម៉ូដែលថ្មី បាននៅតាមមជ្ឈមណ្ឌលដាក់បង្ហាញរថយន្តរបស់ Nissan និងតាមកម្មវិធី Roadshow ណាមួយ ដែលក្រុមហ៊ុន Nissan បានរៀបចំឡើង ហើយអ្វីដែលកាន់តែពិសេសនោះគឺ រថយន្តប្រភេទមានច្រើនពណ៌សម្រាប់លោកអ្នកធ្វើការជ្រើសរើសដូចជា៖ ពណ៌ទឹកមាសភ្លឺ, ក្រហមទុំ, ស កាម៉ៃ, ប្រផេះភ្លឺ, ទឹកក្រូចស្រស់, ត្នោតភ្លឺ, ទឹកប្រាក់រលោង, ខ្មៅរលោង និងពណ៌ខៀវភ្លឺ។

Nissan TERRA 2019

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]