ភ្នំពេញ៖ ថ្មីៗនេះបទចម្រៀងល្បីល្បាញរបស់តារាចម្រៀងលោក វង្ស ថាណាន់ ដែលមានចំណងជើងថា «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» បានចេញ MV ជាផ្លូវការហើយ ដោយបទចម្រៀងនេះគ្រាន់តែចេញបង្ហោះជាវីដេអូភ្លាម គឺមានចំនួនអ្នកចូលទៅទស្សនានៅលើយូធូបជាច្រើននាក់។

ស្របជាមួយគ្នានេះដែរ សាច់រឿងរបស់បទនេះក៏បានទាក់ចិត្ត ទាក់អារម្មណ៍របស់អ្នកទស្សនាយ៉ាងខ្លាំង និងសរសើរថាមានការសម្តែងប្រទាក់ក្រឡាគ្នាយ៉ាងល្អ ដោយអ្នកគាំទ្រមួយចំនួនធំបានសរសើរថា លោក វង្ស ថាណាន់ ដែលធ្លាប់តែលេងស្ទីលបង្ហើរសំនៀងនៅលើវេទិកា តែនៅពេលសម្ដែងជាមួយតារាល្បីល្បាញកញ្ញា នី មុន្នីនាថ ក៏សមគ្នាខ្លាំង មិនចាញ់តារាសម្ដែងអាជីពនោះទេ ហេតុដូច្នេះហើយទើបធ្វើឱ្យ MV របស់បទ «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» របស់លោក មានការពេញនិយម និងទទួលបាននូវប្រជាប្រិយភាពពីអ្នកគាំទ្រគួរឱ្យកត់សម្គាល់៕

តោះចង់ដឹងថា សាច់រឿងបទនេះមានភាពទាក់ទាញ និងប្លែកភ្នែកបុ៉ណ្ណានោះ សូមអញ្ជើញទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

លោក វង្ស ថាណាន់ និង នី មុន្នីនាថ
លោក វង្ស ថាណាន់ និង នី មុន្នីនាថ
MV របស់លោក វង្ស ថាណាន់
លោក វង្ស ថាណាន់
លោក វង្ស ថាណាន់
លោក វង្ស ថាណាន់
លោក វង្ស ថាណាន់
លោក វង្ស ថាណាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វង្ស ថាណាន់