អេស្ប៉ាញ៖ ក្នុងអំឡុងការប្រកួតទល់នឹង Barcelona កាលពីចុងសប្តាហ៍មុន កីឡាករ Diego Costa ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម និងបណ្តេញចេញពីទីលាន ដោយសារតែកំហុសមួយដែលត្រូវបានគេឱ្យដឹងថា កីឡាកររូបនេះបានប្រើពាក្យសម្តីមិនសមរម្យដាក់អាជ្ញាកណ្តាល។ ប៉ុន្តែបើតាមព័ត៌មានចុងក្រោយគេនេះ ការពិន័យកាតក្រហមនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់កំហុសរបស់ Diego Costa ដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ គ្រោងនឹងដាក់ពិន័យបន្ថែមធ្ងន់ធ្ងរជាងនេះទៀតទៅលើកីឡាកររូបនេះ។

ការពិន័យកាតក្រហមទៅកាន់ Diego Costa

បើតាមរបាយការណ៍ផ្លូវការរបស់លោក Jesus Gil Manzano បានឱ្យដឹងពីហេតុការណ៍នាថ្ងៃនោះថា៖ “កីឡាករ Diego Costa ប្រកែកមិនយល់ស្របតាមការសម្រេចចិត្តរបស់អាជ្ញាកណ្តាល និងថែមទាំងដើរមកជិតលោក ដោយបានស្រែកខ្លាំងៗដោយពាក្យសម្តីមិនសមរម្យទៀតផង”។ យ៉ាងណាមិញ បើតាមកំហុសរបស់ Costa រូបគេអាចនឹងត្រូវពិន័យធ្ងន់ធ្ងរចំនួន ៤-១២ប្រកួត ពីបទប្រមាថ និងប្រើពាក្យសម្តីមិនសមរម្យដោយផ្ទាល់លើអាជ្ញាកណ្តាល។ ប៉ុន្តែប្រសិនបើ La Liga មានការយោគយល់ និងមិនចង់ឱ្យមានការពិន័យធ្ងន់ធ្ងរនោះទេ Costa អាចនឹងត្រូវពិន័យតែ ២ ឬ ៣ប្រកួតតែប៉ុណ្ណោះ៕

ការពិន័យកាតក្រហមទៅកាន់ Diego Costa
ការពិន័យកាតក្រហមទៅកាន់ Diego Costa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]