ថៃ្ងទី ១៨ ខែមិនា ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងទីក្រុង Jiujiang ក្នុងខេត្ដ Jiangxi បានជួលតារាម៉ូដែលពីក្រុមហ៊ុន បង្ហាញម៉ូតដ៏ល្បីល្បាញ ដើម្បីមកធើ្វការគូររូបលើដងខ្លួននៅលើឆាក និងធើ្វការផ្សព្វផ្សាយលក់ផ្ទះរបស់ ក្រុមហ៊ុននេះនៅក្នុងទីផ្សារនៅរដូវត្រជាក់ ខាងមុខនេះ។ ដើម្បីធើ្វឲ្យមានសមធម៌ក្នុងការចែកចាយ ផ្ទះក្នុងប្រទេសចិន, ក្រុមហ៊ុននេះបានព្យាយាម គិតគូរជាច្រើនអំពីការវិនិយោគទុន ព្រោះឥលូវកំពុងមានការធ្លាក់ ចុះច្រើននៃអចលនទ្រព្យនៅក្នុងទីផ្សារ។  តាមទិន្នន័យដែលបានបង្ហាញដោយ National Bureau of Statistics បានប្រាប់ថា កាលពីខែកុម្ភៈមាន ៤០ភាគរយនៃ៧០ ក្នុងប្រទេសចិន មានការធ្លាក់ចុះនៃតមៃ្លផ្ទះ បើប្រៀបធៀបកាលពីឆ្នាំមុន។ ដើម្បីធើ្វឲ្យពួកគេ អាចលក់ផ្ទះដាច់ក្នុងរដូវកាលត្រជាក់ ពួកគេបានព្យាយាមបញ្ចុះតមៃ្លផ្ទះ និងធើ្វការរៀបចំផ្សព្វផ្សាយកម្មវិធីផេ្សងៗ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]