ភ្នំពេញ៖ លោកអ្នកពិតជាបានស្គាល់ពីទេពកោសល្យរបស់ រ៉ូលីន ទាំងការសម្ដែង និងកំប្លែងធ្វើឱ្យទស្សនិកជនសើចស្ទើរគ្រប់ពេល តែអ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺទេពកោសល្យប្ដូរសម្លេងរបស់លោកជាប្រុសក៏បាន ជាស្រីក៏បាន ព្រមទាំងអាចច្រៀងជាសម្លេងស្រីបានយ៉ាងពីរោះ។ 

ថ្មីៗនេះ រូ៉លីន ជាមួយ នាយព្រែក បានបង្ហាញខ្លួនក្នុងកម្មវិធី «FRESHY WINNER» កាលពីថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ ២០១៩ កន្លងទៅនេះ រ៉ូលីន បានបង្ហាញអារម្មណ៍ត្រេកអរបង្ហូរទឹកភ្នែក ព្រោះទឹកដោះម្តាយថ្លៃនាំសំណាងឲ្យ រ៉ូលីន ឈ្នះរង្វាន់ធំប្រាក់លានពីកម្មវិធី «FRESHY WINNER»។

រូ៉លីន ឈ្នះរង្វាន់ធំ

កាយវិការកំប្លុកកំប្លែងរបស់ រូ៉លីន ជាមួយ នាយព្រែក ក្នុងកម្មវិធី «FRESHY WINNER» ធ្វើឲ្យអ្នកទស្សនាសើចដាច់ផ្ងាខ្ទាតទឹកមាត់ដោយមិនដឹងខ្លួន សូម្បីតែការស្លៀកពាក់របស់ រូ៉លីន ក្នុងកម្មវិធី «FRESHY WINNER» ក៏គួរជាទីចាប់អារម្មណ៍ដែរព្រោះ រូ៉លីន បានបញ្ចេញក្បាលពោះមើលទៅគួរឲ្យក្នាញ់។ 

ក្នុងវគ្គទី១ ក្រុមរបស់ រូ៉លីន បានយកឈ្នះក្រុម នាយព្រែក ដោយក្រុមនាយព្រែក បានទាយចំណងជើងបទចម្រៀងខុស ត្រូវបានក្រុម រូ៉លីន កៀបត្រចៀក។ ក្នុងវគ្គនោះដែរ ក្រុមទាំងពីរបានធ្លាក់ដល់វគ្គ SUPER EAT ដែលជាវគ្គប្រកួតញ៉ាំ ដើម្បីទទួលបានយកពិន្ទុ ស្រាប់តែត្រូវបានក្រុម រូ៉លីន ញុំាក្រូចឆ្មាអស់មុនធ្វើឲ្យក្រុមនាយព្រែក ចុះចាញ់ខ្ទប់មុខញ៉ាំទាំងបិទភ្នែក ចំណែកក្រុម រូ៉លីន សប្បាយចិត្តឱបតារាហ្វេសប៊ុកលើកឡើងហើបពីឆាក។ 

រូ៉លីន ចាប់លើកតារាហ្វេសប៊ុក

ដោយសារពិន្ទុក្រុម រូ៉លីន បានវ៉ាដាច់ក្រុមនាយព្រែក ទើបធ្វើឲ្យបាត់បង់ឱកាសចូលវគ្គបន្ទាប់ទៀត។ វគ្គបន្តបន្ទាប់ទៀត រូ៉លីន ប្រកួតជាមួយដៃគូររបស់ខ្លួនដែលជាតារាហ្វែសប៊ុក ដើម្បីដណ្តើមយកឱកាសបើកស្លាកប្រាក់លានពីប្រអប់សំណាងក្នុងកម្មវិធី «FRESHY WINNER»។ ពេលនោះ រូ៉លីន បានឆ្លងកាត់ការប្រកួតហ្គេមជាច្រើនហើយបានយកឈ្នះលើតារាហ្វេសប៊ុក ក្នុងកម្មវិធី «FRESHY WINNER»។ រឿងដែលមិនគួរឲ្យជឿ រូ៉លីន បានឈ្នះរង្វាន់ Jackpot ១០,០០០,០០០៛ (ដប់លានរៀល) ពីកម្មវិធី «FRESHY WINNER» ធ្វើឲ្យពិធីករទាំងពីរឡើងស្រឡាំងកាំងរំភើបជំនួស រូលីនផងដែរ។ 

ចំណែក រ៉ូលីន វិញត្រេកអរយ៉ាងខ្លាំងរត់ឆ្លេឆ្លាចុះឡើងហើយស្រែកពេញឆាក ក្នុងកម្មវិធី «FRESHY WINNER»។ ដោយហេតុរំភើបខ្លាំងឡើងរំជួលចិត្តរហូតស្រក់ទឹកភ្នែក ហើយរៀបរាប់ទាំងអួលដើម ក ថា៖

«មូលហេតុដែលខ្ញុំជ្រើសរើសស្លាកទាំងនេះ គឺដោយសារតែម្តាយខ្ញុំចូលចិត្តញុ៉ាំទឹកផ្លែឈើ Freshy ក្រូច និងទឹកសណ្តែក Freshy ទើបខ្ញុំសម្រេចចិត្តយក»។

ឃើញយ៉ាងនេះហើយពិធីករទាំងពីរក៏ចង់អួលដើម ក ដែរ ព្រោះរំភើបផង រំជួលចិត្តផង ដោយសារការរៀបរាប់របស់ រ៉ូលីន។ ពិតជាអស្ចារ្យមែនឈ្នះទឹកប្រាក់ ១០,០០០,០០០៛ (ដប់លានរៀល) ក្នុងកម្មវិធី «FRESHY WINNER» សំណាងមើលមិនឃើញទេ។

លោកអ្នកក៏អាចមានឱកាសចូលរួមបានដែរ បងប្អូនគ្រាន់តែថតរូបអ្នកជាមួយកំប៉ុង ហ្វ្រេសស៊ី រួចផ្ញើរមកកាន់ផេក Freshy Juice និងប្រាប់លេខទូរស័ព្ទជាការស្រេច។ បន្ទាប់មកផេក Freshy Juice នឹងចាប់ផ្តើមផុស រូបបងប្អូនដើម្បីសុំការ Like, Share, Comment ហើយបងប្អូនធ្វើការ Share បន្តដើម្បីទទួលការគ្រាំទ្រច្រើនជាងគេ នោះបងប្អូននឹងបានឡើងលេងក្នុងកម្មវិធី «FRESHY WINNER» បានហើយ។ បន្ទាប់មកទៀតរង់ចាំក្រុមការងារនឹងធ្វើការទំនកទំនងទៅកាន់បងប្អូនដើម្បីណាត់ មកលេងក្នុងកម្មវិធី «FRESHY WINNER» រៀងរាល់សប្តាហ៍៕ 

រូ៉លីន លេងក្នុងកម្មវិធី «FRESHY WINNER»
នាយព្រែក លេងក្នុងកម្មវិធី «FRESHY WINNER»
រូ៉លីន លេងក្នុងកម្មវិធី «FRESHY WINNER»
រូ៉លីន លេងក្នុងកម្មវិធី «FRESHY WINNER»
រូ៉លីន លេងក្នុងកម្មវិធី «FRESHY WINNER»
រូ៉លីន លេងក្នុងកម្មវិធី «FRESHY WINNER»
រូ៉លីនឈ្នះលុយ១០លានរៀល ពីកម្មវិធ «FRESHY WINNER»
រូ៉លីនឈ្នះលុយ១០លានរៀល ពីកម្មវិធ «FRESHY WINNER»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន