ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ម្ចាស់ពាន់រង្វាន់កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ប្អូនប្រុសទេព ពិសិដ្ឋ និងតារាសម្តែងវ័យក្មេងដ៏ពោរពេញដោយសមត្ថភាព ប្អូនស្រីអាង សុជាតា ហៅឈូឈូ ប៉ះគ្នាជាលើកដំបូង នៅក្នុងការដើរម៉ូត។

ដោយក្នុងនោះតារាវ័យក្មេងទាំង២នេះ បានធ្វើការបង្ហាញខ្លួននៅលើឆាក ដើរម៉ូតជាមួយនឹងសម្លៀកបំពាក់ បែបបុរាណ យ៉ាងទន់ភ្លន់គួរឲ្យសរសើរ មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់តារាទាំង២ដួងនេះកាន់តែស្រស់ស្អាត លេចធ្លោ ប្លែកភ្នែកតែម្តង។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរ ដល់រូបសម្រស់តារាវ័យក្មេងមួយគូនេះ ដែលបានបង្ហាញសម្លៀកបំពាក់បុរាណ និងភាពទន់ភ្លន់នៅលើឆាកយ៉ាងដូច្នោះ។

លើសពីនេះទៅទៀត ក៏មានអ្នកគាំទ្រមួយចំនួនបាននាំគ្នាពេញចិត្ត និងស្រលាញ់ក៏បានស៊ែរតៗគ្នាពេញបណ្តាញសង្គម ជាមួយនឹងពាក្យសរសើរផងដែរ៕

រូបភាពពី៖ Sorng TM
សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖  

ប្អូនស្រីអាង សុជាតា ហៅឈូឈូ
ទេព ពិសិដ្ឋ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា ក្នុងឈុតបុរាណ
អាង សុជាតា និងទេព ពិសិដ្ឋ ដើរម៉ូតក្នុងឈុតបុរាណ
អាង សុជាតា និងទេព ពិសិដ្ឋ ដើរម៉ូតក្នុងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាង សុជាតា (ឈូឈូ)