កូរ៉េខាងត្បង៖ ជារឿងដ៏គួរឲ្យសោកស្តាយបំផុត នៅពេលដែល Trainee ម្នាក់នៅក្នុងផលិតកម្ម YG Entertainment ឈ្មោះថា Moon Sua ត្រូវដើរចេញពីផលិតកម្ម ទាំងដែលខ្លួនហ្វឹកហាត់នៅទីនោះ រយៈពេល ១០ ឆ្នាំ ក៏ប៉ុន្តែគ្មានឱកាសលេចមុខ Debut ជាក្រុមតារា Kpop។

បើក្រឡេកទៅឆ្នាំ២០១២វិញ ខណៈពេលដែល Moon Sua កំពុងហ្វឹកហ្វាត់នៅក្នុងផលិតកម្ម YG នាងត្រូវបានផលិតកម្ម យកវីដេអូរបស់នាងដែលហាត់រាំជាក្រុមទៅបង្ហោះ ដោយដាក់ Caption ថា Future 2NE1 ដែល Caption នេះត្រូវបានគេរំពឹងទុកថា ពួកគេនឹងមានវាសនាល្បីឈ្មោះដូចក្រុម 2NE1 យ៉ាងដូច្នេះដែរ។

លុះរយៈពេលបន្ទាប់មក Sua ហាក់ត្រូវបានផលិតកម្ម YG ពេញចិត្តជាខ្លាំង ព្រោះថា ផលិតកម្ម បានអនុញ្ញាតឲ្យនាង បង្ហាញមុខក្នុង MV បទ "Knock Out" របស់ GD និង TOP។ ហើយបន្ទាប់មក ផលិតកម្មក៏អនុញ្ញាតិឲ្យនាងចូលរួមប្រកួតក្នុងកម្មវិធី Unpretty Rap Star 2 ទៀត ព្រោះថាផលិតកម្ម YG មិនងាយឲ្យ Trainee របស់ខ្លួន ចូលប្រកូតកម្មវិធីអ្វីនោះទេ។

ក៏ប៉ុន្តែស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ នាង Moon Sua បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការដើរចេញពីផលិតកម្មនេះ ក្រោយហ្វឹកហាត់អស់រយៈពេល ១០ ឆ្នាំ។

គួររម្លឹកដែរថា ចំណែកសមាជិកដទៃ ដែលមាននាមជា Future 2NE1 ដែរនោះ ពួកគេបានដើរចេញពីផលិតកម្មម្តងម្នាក់ៗរួចមកហើយ ហើយ Sua គឺជាសមាជិកចុងក្រោយដែលដើរចេញពីផលិតកម្មនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Moon Sua
Moon Sua
សកម្មភាពក្នុងកម្មវិធី Unpretty Rapstar 2
កាលដែល YG ដាក់នាមពួកគេថា Future 2NE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]