កូរ៉េខាងត្បូង៖ ប្រសិនបើប្រិយមិត្តជាអ្នកគាំទ្រវិស័យKPOP ប្រាកដជាស្គាល់ជាមួយក្រុមចម្រៀងបុរស EXOជាមិនខាក ព្រោះក្រុមនេះមានឈ្មោះល្បីល្បាញ និងមានអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស។

ជាក់ស្តែងសមាជិកម្នាក់របស់ EXO គឺលោក Chen ជាសមាជិកដំបូងនៅក្នុងក្រុមដែលបានចេញអាល់ប៊ុមទោល។ដោយអាល់ប៊ុមដំបូងរបស់លោកមានឈ្មោះថា «April, and a flower» បានចេញកាលពីថ្ងៃទី០១ ខែមេសា ដោយក្នុងអាល់ប៊ុមនោះមានចម្រៀងចំនួន៦បទ ដែលសុទ្ធសឹងតែជាបទពិរោះៗ។

កាន់តែពិសេសជាងនេះទៅទៀត អាល់ប៊ុមនេះទទួលបានការពេញចិត្តជាខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតបានជាប់លំដាប់ថ្នាក់លេខ១ក្នុង iTune ចំនួន៣២ប្រទេសជុំវិញពិភពលោក មានដូចជាប្រទេសកម្ពុជា ប្រទេស ស៊ុតអែត ប្រទេស ហ្វាំងឡង់ ប្រទេស ណ័រវេស ប្រទេស ឈីលី ប្រទេស ប៉េរ៉ូ ប្រទេស ប្រេស៊ីល ប្រទេស អ៊ីស្រាអែល ប្រទេស ឥណ្ឌា ប្រទេស កាហ្សាក់ស្ថាន ប្រទេស ម៉ាឡេស៊ី ប្រទេស ម៉ូរីស ប្រទេស ហ្វីលីពីន ប្រទេស កាតា ប្រទេស ក្រិច ប្រទេស  អារ៉ាប៉ីសាអូឌីត ប្រទេស ថៃ ប្រទេស តួកគី ប្រទេស ម៉ុងហ្គោលី ប្រទេស អេមីរ៉ាតអារ៉ាប់រួម ប្រទេស វៀតណាម ប្រទេស ឥណ្ឌូនេស៊ី ប្រទេស ម៉ិកស៊ិក ប្រទេស ស្រីលង្កា ប្រទេស ប៊ុលហ្គារី ប្រទេស ឡាវ ប្រទេស អ៊ុយក្រែន ប្រទេស កូឡុំប៊ី ប្រទេស អេហ្ស៊ីប សឹង្ហបុរី បារ៉ែន និងអូម៉ង់។

ក្រៅពីនេះថែមទាំងឈរ នៅលំដាប់ថ្នាក់លេខ១ នៅក្នុងវេបសាយចម្រៀងរបស់ប្រទេសចិនដូចជា QQMusic, KUGOUMusic និងKUWOMusic ទៀតផង៕

Chen
Chen
Chen
Chen
Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]